ពលករខ្មែររាប់ពាន់នាក់ត្រឡប់ពីប្រទេសថៃវិញបន្ទាប់ពីខកខានមកចូលរួមពិធីបុណ្យចូលឆ្នាំថ្មីដោយសារបញ្ហាកូវីដ
អ្នកស្រី យឿយ អះអាងថា៖ «ឡានចេញមកពីឈុនបុរីមកឡែមនេះអស់ម្នាក់៥រយហាសិបបាត(ជិត៨ម៉ឺនរៀល) និងជិះឡានដល់ក្រឡាញ់គេយក៦ម៉ឺន។ ចំណាយច្រើនណាស់បើប្ដីមកទៀតចំណាយគុណនឹងពីរ។ ម្យ៉ាងត្រូវត្រៀមលុយត្រឡប់មកថៃវិញ បើគេមិនអោយចូលតាមផ្លូវត្រង់មានតែតាមផ្លូវវាង(តាមមេខ្យល់)អីហ្នឹងលឺថាអស់ប្រហែល៥ពាន់បាតទៀត»។