សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បញ្ហាប្រឈម

ទិដ្ឋភាពចម្ការស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំដែលផុសក្នុងផេកមន្ទីរកសិកម្មខេត្តកំពង់ធំកាលពីខែឧសភា ឆ្នាំ២០២៣។

កសិករ ​និងសិប្បករកែច្នៃ​ស្វាយចន្ទី​នៅ​តែជួបការលំបាក​ដោយ​សារ​​ឈ្មួញ​នៅ​តែ​គ្រលុកតម្លៃ​ជីថ្នាំកសិកម្ម​​និង​ខ្វះ​ទុន

កសិករ​ និង​សិប្បករត្អូញត្អែរថា បើទោះបីជាគ្រាប់​ស្វាយចន្ទី​​​មាន​បរិមាណ​នាំចេញ​រហូត​ដល់​១ភាគ៣​នៃ​កសិផល​សរុប​របស់​កម្ពុជាក្តី​​តែការអភិវឌ្ឍ​វិស័យ​នេះ​នៅមាន​កម្រិតដោយ​សារ​​​នៅ​​តែ​មាន​​បញ្ហាប្រឈម​​ជាច្រើន​ក្នុង​នោះ​មាន​ទាំង​ឈ្មួញ​ក្រឡុក​តម្លៃជីថ្នាំកសិកម្មមាន​តម្លៃ​​​ថ្លៃ និង​​ការ​ខ្វះ​ទុន សម្រាប់​​ទិញ​គ្រាប់​ស្វាយ​ចន្ទីទុក​កែច្នៃ ខណៈ​គ្រាប់​ស្វាយ​ចន្ទីឆៅ​រហូត​ដល់​៩០​ភាគ​រយ​ត្រូវ​បាន​នាំ​ចេញទៅក្រៅប្រទេស។
ស្រ្តីកសិករប្រមូលផលម្ទេសនៅចម្ការរបស់គាត់។ (Cambodia Harvest)

ក្រុមអ្នកជំនាញផ្តើមគំនិត ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម និងឧស្សាហកម្មម្ហូបអាហារ

ស្ត្រីអ្នកជំនាញ និងមានភាពច្នៃប្រឌិតមួយក្រុមក្នុងវិស័យចំណីអាហារ និងកសិកម្មនៅកម្ពុជាបានពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនានានៃការបង្កើតបណ្តាញគាំទ្រ និងផ្សព្វផ្សាយផលិតផលកសិកម្ម នៅក្នុងសិក្ខាសិលាមួយដែលរៀបចំឡើងដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
អ្នកចូលរួមក្នុងវេទិកាអ៊ីនធឺណិតភ្នំពេញមានទាំងសមាជិកសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា និងតំណាងមកពីអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

សហគមន៍នៅជនបទ និងជនជាតិដើមភាគតិចនៅតែ​ជួបបញ្ហាប្រឈមក្នុងការប្រើប្រាស់អ៊ីនធឺណិត

វេទិកាអ៊ីនធឺណិតភ្នំពេញកាល​ពី​ថ្ងៃទី១៨ និង១៩ ខែឧសភា បានលើកឡើង​ពីបញ្ហាប្រឈម ដែលក្រុមជនជាតិដើម​ភាគតិច​នៅកម្ពុជា បន្តជួប​ប្រទះ​ក្នុង​ការទទួល​បាន​សេវា​អ៊ីនធឺណិត។
កញ្ញា លេខ ការី ជនជាតិដើមភាគតិចព្រៅ មកពីស្រុកតាវែង ខេត្តរតនគិរី កំពុងឆែកមើលហ្វេសប៊ុកផេកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ រូបថតដោយ៖ ទុយ អេងលី

អក្ខរកម្មប្រព័ន្ធឌីជីថលជាបញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចក្នុងការស្វែងយល់ព័ត៌មានទាក់ទងនឹងការបោះឆ្នោត

លេខ ការី កំពុងឆែកទូរស័ព្ទនិយាយថា៖ «ខ្ញុំគិតថាខ្លួនឯងនៅមានកម្រិតទាប [ប្រព័ន្ធឌីជីថល] និយាយទៅខ្ញុំទើបតែប្រើប្រាស់ប្រព័ន្ធឌីជីថលហ្នឹងទើបតែមួយឆ្នាំទេថ្មីនេះទេ»។
តំណាងខ្មែរកម្ពុជាក្រោមជួបអភិបាលរងខេត្តសៀមរាបនៅឆ្នាំ២០១៨។ រូបភាព៖ KKKHRDA

ខ្មែរក្រោមនៅកម្ពុជានៅតែប្រឈមនឹងការលំបាកក្នុងការទទួលបានអត្តសញ្ញាណបណ្ណ

កើត​នៅ​ភាគនិរតី​ប្រទេស​វៀតណាម លោក សឺន សានស៊ី អាយុ ៧៣ ឆ្នាំ ជា​ជនជាតិ​ខ្មែរកើត​ពី​ឪពុក​ម្តាយ​មាន​សញ្ជាតិ​ខ្មែរបាន​ចាកចេញពីស្រុកកំណើត​មក​កម្ពុជា​ក្នុង​ឆ្នាំ១៩៨៤ ហើយ​មក​រស់​នៅ​ខេត្ត​សៀមរាបតាំង​ពី​ឆ្នាំ១៩៩១មកម្ល៉េះ។
លោក គង់ រ៉ៃយ៉ា ថ្លែងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅឃុំស្តៅ ខេត្តកំពង់ចាមកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ (ខេមបូចា/ឃួន ណារីម)

ក្នុងយុទ្ធនាការបោះឆ្នោត អតីតសកម្មជនដែលធ្លាប់ជាប់ពន្ធនាគារ គង់ រ៉ៃយ៉ា នៅតែប្រឈមបញ្ហាស្រដៀងៗពីមុន

ស្រុកកងមាស នៃខេត្តកំពង់ចាម៖ សកម្មជននយោបាយ លោក គង់ រ៉ៃយ៉ា ដែលធ្លាប់ជាប់ពន្ធនាគារចំនួន២ដងទាក់ទងនឹងបញ្ហានយោបាយរួចមកហើយនោះ បង្ហាញជំហម៉ឺងម៉ាត់ពីការសម្រេចចិត្តរបស់លោកក្នុងការឈរឈ្មោះជាបេក្ខជន ប្រកួតនឹងមេឃុំបក្សប្រជាជនកម្ពុជា។ បេក្ខជនគណបក្សប្រជាជនកម្ពុជា ជាអតីតមេឃុំគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ២០១៧ មុនពេលដែលគណបក្សនេះត្រូវបានរំលាយ។
អ្នកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិនៃអង្គការនារីដើម្បីសន្តិភាព ឡើងថ្លែងក្នុងវេទិកាសាធារណៈអំពីសំឡេងក្មេងស្រីជនជាតិភាគតិច ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/វ៉ា សុភានុត

ក្មេងស្រីជនជាតិភាគតិចនៅតែជួបបញ្ហាក្នុងការសិក្សានិងបញ្ហាប្រឈមផ្សេងៗ ក្នុងការរស់នៅប្រចាំថ្ងៃ

ក្មេងស្រីជនជាតិដើមភាគតិចចំនួន៤សហគមន៍ បានរៀបរាប់ពីទុក្ខកង្វល់និងបញ្ហាប្រឈមក្នុងការរស់នៅប្រចាំថ្ងៃ ដែលបណ្ដាលមកពីផ្នត់គំនិតសង្គម និងកង្វះសេវាសាធារណៈ ព្រមទាំងកត្តាជីវភាព។

ព័ត៌មានថ្មី

អត្ថបទពេញនិយម