សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បញ្ហាសុខភាព

សកម្មភាពអាជ្ញាធរថៃចុះមកសួរនាំ និងពិនិត្យឯកសារចំពោះអ្នកចូលរួមសិក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស៍២៣តុលា នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្តល់ឱ្យ)

ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​មាន​​បញ្ហា​សុខភាព ខណៈ​ពួកគេ​ត្រូវ​បានបន្ត​​ឃុំខ្លួនអស់​​រយៈពេល​ប្រាំ​ខែ​​

មានតែជនភៀសខ្លួនខ្មែរ​ម្នាក់ប៉ុណ្ណោះ​ក្នុងចំណោម​ប្រាំពីរនាក់ដែលប៉ូ​លិស​អន្តោប្រវេសន៍ថៃបានឃាត់ខ្លួន អំឡុងពេលចូលរួម​វគ្គ​បណ្តុះបណ្តាលមួយ​ស្តី​ពី​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA) នៅទីក្រុងបាងកកកាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ​មុន​ត្រូវបានដោះលែង។ ជនភៀសខ្លួនខ្មែរ​នៅសល់ប្រាំមួយនាក់ទៀតកំពុងត្រូវ​បានបន្ត​ឃុំខ្លួននៅមន្ទីរ​ឃុំឃាំងអន្តោប្រវេសន៍រយៈពេល៥ខែមកហើយ​ បន្ទាប់​ពីត្រូវ​បាន​ចាប់ខ្លួន ​​ពួកគេ​ស្នើសុំ​ជំនួយជា​បន្ទាន់ ខណៈកំពុងមាន​បញ្ហាសុខភាព ។
កុមារាម្នាក់កំពុងឈរនៅក្រោមដើមឈើ បន្ទាប់ពីឈររើសអេតចាយនៅក្នុងគំនរសំរាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កុមារមួយចំនួនបោះបង់ការសិក្សាដើម្បីជួយរើសអេតចាយឪពុកម្តាយនៅគំនរសំរាមក្នុងខេត្តបាត់ដំបង ប្រឈមបញ្ហាសុខភាព

ខេត្តបាត់ដំបង៖ ខណៈដែលកុមារផ្សេងទៀតមានជីវភាពសមរម្យ មានគ្រួសារផ្គត់ផ្គង់ និងទទួលបានការ អប់រំពេញលេញ ដោយឡែកកុមារមួយចំនួនដែលកំពុងរស់នៅ​លើ​គំនរ​សំរាម​ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង បានបោះបង់ការសិក្សា ប្រឈមបញ្ហាសុខភាព និង​អនាម័យ នៅពេលពួកគេ​កំពុង​ជួយ​រើសសំរាមឪពុកម្តាយពួកគេដើម្បីចិញ្ចឹមក្រពះ។
ស្រ្តីមានផ្ទៃពោះចូលរួមធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីទាមទារឲ្យបុគ្គលិក និងតំណាងសហជីព៣៦៥នាក់ ចូលធ្វើការវិញ។ រូបភាពថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ស្រ្តីមានផ្ទៃពោះបន្តចូលរួមកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ទោះប្រឈមបញ្ហាសុខភាព

«ចាប់តាំងពីថ្ងៃទីមួយមក មានគ្រប់រូបភាព មានការគំរាមកំហែងដេញពួកយើងឲ្យរំសាយរហូត ហើយគាត់ថាពួកយើងហ្នឹងធ្វើកូដកម្មខុសច្បាប់អីចឹង ហើយថែមទាំងបិទខ្ទប់មិនឲ្យពួកយើងទៅបន្ទប់ទឹកជាដើម» នេះគឺជាការលើកឡើងរបស់អ្នកស្រី ហោ​ មាលីស ជាស្រ្តីមានផ្ទៃពោះបីខែម្នាក់ដែលចូលរួមធ្វើកូដកម្មអហិង្សានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។

ព័ត៌មានថ្មី

អត្ថបទពេញនិយម