សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បដិវត្តន៍​ពណ៌

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងនៅក្នុងសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ (រូបភាពហ្វេសប៊ុករបស់លោក ហ៊ុន សែន)

លោក ហ៊ុន សែន ស្នើ​ឱ្យ​បង្កើត​ច្បាប់​ដាក់​ទោស​អ្នក​ដែល​និយាយ​ថា កម្ពុជា​គ្មាន​របប​​ប្រល័យ​ពូជ​សាសន៍

លោក ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា បាន​ស្នើ​ឲ្យ​អ្នក​ច្បាប់​​ពិចារណា​រៀប​ចំ​​ច្បាប់​ផ្តន្ទា​ទោស​​អ្នក​ទាំង​ឡាយ​ណា​ដែល​អះអាង​ថា ​ប្រទេស​កម្ពុជា​មិន​ធ្លាប់​មាន​អំពើ​ប្រ​ល័យ​ពូជសាសន៍ និង​ចង់​ធ្វើ​​ «បដិវត្តន៍​ពណ៌»។ អ្នក​វិភាគ​នយោបាយ​បាន​និ​យា​យ​​ថា ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋកាន់តែ​រួម​តូច​​​ទាក់​ទង​​នឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ។ 
សាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

លោក កឹម សុខា បដិសេធថាលោក​មិន​​​ជាប់​ពាក់​ព័ន្ធ​បដិវត្តន៍​ពណ៌

នៅក្នុងសវនាការលើកទីប្រាំមួយលើបណ្តឹងឧទ្ធរណ៍ កាលពីថ្ងៃព្រហស្បតិ៍ លោក កឹម សុខា អតីត​មេដឹកនាំគណបក្សប្រឆាំង បានបដិសេធថា មិន​ជាប់​​ពាក់​ព័ន្ធ​នឹង​បាតុ​កម្មទេ​​ អំឡុងពេល​មាន​យុទ្ធនាការ​​មួយ​ដែល​​គេហៅថា ថ្ងៃចន្ទពណ៌ខ្មៅ ដែលរៀប​​ចំដោ​យសកម្មជនសិទ្ធិមនុស្ស ដោយលោកបានអះអាងបន្ថែមទៀតថា ការចោទ​​ប្រកាន់លោក​ពីបទក្បត់ជាតិមិនមានពាក់ព័ន្ធនឹងបាតុកម្មនោះទេ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម