
មេដឹកនាំសហជីពណាហ្គាវើលដ៍ត្រូវបានបដិសេធឲ្យនៅក្រៅឃុំ ខណៈកិច្ចប្រជុំអន្តរក្រសួងមិនទាន់បង្ហាញលទ្ធផល
សាលាឧទ្ធរណ៍រាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចក្នុងការបដិសេធមិនឲ្យនៅក្រៅឃុំចំពោះមេដឹកនាំសហជីពបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួនប្រាំបីនាក់ ដែលរួមមានប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ផងដែរ។