សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បណ្ណ​កម្មសិទ្ធិ​ដីសមូហភាព

រូបភាពស្លាកសម្គាល់ឈ្មោះភូមិក្បាលរមាសនៅស្រុកសេសាន ដែលថតកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ។ (ទ្រី ថានី)

សហគមន៍ជនជាតិដើមភាគតិច​ពូនង​នៅ​ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនី​សេសានក្រោម ២ នៅបន្តទាមទារបណ្ណកម្មសិទ្ធិ​ដីសមូហភាព

អស់រយៈពេលជាង ៧ឆ្នាំបន្ទាប់​ពី​ត្រូវបានបង្ខំចិត្ត​ចាកចោលផ្ទះសម្បែង​ដោយសារអាងទឹកដ៏ធំមួយនៃ​ទំនប់វារីអគ្គិសនី សហគមន៍ជនជាតិដើមភាគតិច​ពូនង​នៃខេត្តស្ទឹងត្រែង​ភាគខាងជើង​របស់​ប្រទេស​កម្ពុជា​នៅតែ​ប្ដេជ្ញាចិត្តក្រាញននៀល​នៅលើ​ដីសេសសល់នៃភូមិកំណើតរបស់ពួកគេ​ដែលត្រូវទឹកជន់លិច​ ។
អ្នកភូមិជនជាតិដើមភាគតិចប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នៅខេត្តបាត់ដំបង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ។ (រូបថតពីហ្វេសប៊ុក UNDP ប្រចាំកម្ពុជា)

អង្គការ​មិនមែនរដ្ឋាភិបាល​ស្នើ​ឱ្យរដ្ឋាភិបាល​ពន្លឿន​ការចេញ​បណ្ណ​កម្មសិទ្ធិ​ដីសមូហភាព​​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ដែល​ប្រឈមនឹងការបាត់បង់​ដី​ចម្ការ

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ដោយលើកឡើងថា រដ្ឋាភិបាល​​សម្រេចលទ្ធផល​បាន ​«ឃ្លាតគ្នាឆ្ងាយ»ពីការប្តេជ្ញាចិត្តរបស់ខ្លួន​ដែល​បាន​ដាក់​ចេញ​កាលពីឆ្នាំ២០១៧ ក្នុង​ការ​ចុះបញ្ជីបណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​​​ដល់សហគមន៍​ជនជាតិដើមភាគតិចឱ្យបាន​ចំនួន ១០សហគមន៍​ក្នុង​មួយឆ្នាំ ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម