សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បណ្ណសមធម៌

មន្ត្រីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបចុះជួបពលរដ្ឋនៅរុនតាឯក ក្រោយពីផ្ទុះការតវ៉ាជុំវិញបញ្ហាបណ្ណសមធម៌ នៅក្រុងរុនតាឯក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋរុនតាឯកថា មិនទាន់ទទួលបានលុយបណ្ណសមធម៌តាមការសន្យារបស់អាជ្ញាធរឡើយ

ពលរដ្ឋរុនតាឯកអះអាងថា ពួកគេមិនទាន់ទទួលបានលុយបណ្ណសមធម៌ទៅ​តាមការសន្យា​របស់អាជ្ញាធរចាប់តាំងពីថ្ងៃតវ៉ាដំបូងមានរយៈពេលប្រមាណ១ខែ ខណៈអាជ្ញាធរលើកឡើងថា នឹងបើកឱ្យ​ពលរដ្ឋ​នៅថ្ងៃទី៥ ខែមិនា ខាងមុខ។
ពលរដ្ឋរាប់រយនាក់កំពុងអង្គុយចាំស្ដាប់ដំណោះស្រាយបញ្ហាបណ្ណសមធម៌ពីមន្ដ្រីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបនៅសាលាឃុំរុនតាឯក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ក្រសួងសង្គមកិច្ចនឹងដោះស្រាយបញ្ហាបណ្ណសមធម៌ជូនពលរដ្ឋ​រុនតាឯក​តាមការស្នើសុំក្រោយពីតវ៉ា

ក្រសួងសង្គមកិច្ចនឹងដោះស្រាយបញ្ហាបណ្ណសមធម៌ជូនពលរដ្ឋរុនតាឯកតាមការស្នើសុំ​ក្រោយ​ពីផ្ទុះការតវ៉ានៅចុងសប្ដាហ៍មុនដោយមានពលរដ្ឋជិត៤០០នាក់បានផ្ដុំគ្នានៅមុខសាលាឃុំរុនតាឯក និងសាលាខេត្ដសៀមរាប ដោយសារតែបណ្ណសមធម៌ពួកគាត់ត្រូវបានកាត់​បន្ថយ​លុយ​មិនដូចខែមុនៗ។
ពលរដ្ឋតវ៉ាមុខសាលាឃុំរុនតាឯកដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ កាលព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋជិត៤០០នាក់ផ្ទុះការតវ៉ាជាមួយអាជ្ញាធរខេត្ដសៀមរាបពាក់ព័ន្ធនឹងបណ្ណសមធម៌

ពលរដ្ឋជិត៤០០នាក់បាននាំគ្នាតវ៉ានៅមុខសាលាខេត្ដសៀមរាប និងមុខសាលាឃុំរុនតាឯក​ក្រោយ​ពីពួកគេមិនទទួលបានប្រាក់គ្រប់ចំនួន​នៃបណ្ណសមធម៌​ដែលរដ្ឋាភិបាលផ្តល់​ឱ្យរយៈ​ពេល​១០ឆ្នាំ ដោយសារទឹកប្រាក់ពួកគាត់ត្រូវបាន​កាត់បន្ថយពីជាង៤០ម៉ឺនមក​ត្រឹមជាង១០ម៉ឺន​រៀលនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
អ្នកស្រី កែម ស្រីណាន អាយុ៤២ឆ្នាំ រស់នៅក្នុងឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មិនទទួលបានបណ្ណក្រីក្រ។ រូបភាពថតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ឃាង សុខមាន

សង្គមស៊ីវិលនិងប្រជាពលរដ្ឋរិះគន់អាជ្ញាធរថាការផ្ដល់បណ្ណក្រីក្រមិនមានតម្លាភាព

​ អ្នកស្រី​បន្តទៀតថា៖«ប្រហែល​ជាខ្ញុំ​មិន​មែន​ខ្សែ​គេ តែខ្ញុំមិនដែលមាត់កអីផង  ដឹងតែព្រឹកឡើងដើរប៉ះបន្លែបាត់ៗ ហើយប្រធានភូមិគេដើរ​ចោះៗ​យក ហើយ​ចំណែក​ខ្ញុំ​គេអត់មានសួរនាំអីទេ»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម