
សមត្ថកិច្ចចាប់ខ្លួន ធែល ធីលែន ដែលតែងតែរិះគន់ការផ្តល់បណ្ណស្នាក់នៅអចិន្ត្រយ៍ដល់ជនបរទេស
យុវជន ធែល ធីលែន ដែលចេញមុខរិះគន់ការផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍ និងប្រឆាំងការបង្កើតដេប៉ាតឺម៉ង់វៀតណាម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីគាត់ចាកចេញពីកិច្ចប្រជុំនៅសាលាក្រុងភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ។ នេះបើតាមការបញ្ជាក់ពីលោក អ៊ំ ឆុម សមាជិកនៃក្រុមយុវជន។