សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បណ្តុះបណ្តាល

និស្សិត​កំពុងធ្វើដំណើរ​ចូល​ក្នុង​បរិវេណសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ នៅថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ២០២៤។​(ខេមបូចា/ ព្រីង សំរាំង)

ធនាគារពិភពលោកអនុម័តផ្ដល់ហិរញ្ញប្បទាន៨០លានដុល្លារ ជួយលើកកម្ពស់គុណភាព​អប់រំ​ស្រាវជ្រាវកម្រិតឧត្តមនៅកម្ពុជា

ធនាគារពិភព​លោក​បាន​អនុម័តផ្ដល់​ហិរញ្ញប្បទាន​៨០​លាន​ដុល្លារ​ជួយ​ដល់​កិច្ច​ខិត​ខំ​របស់​​កម្ពុជា​​ក្នុង​ការ​ពង្រឹង​គុណភាព​អប់រំ និង​ស្រាវជ្រាវ​កម្រិត​ឧត្ត​មសិក្សា ពិសេស​ផ្ដោត​លើ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ឬហៅកាត់ថា​ STEM។
អាជ្ញាធរថៃពិនិត្យឯកសាពលរដ្ឋខ្មែរដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយមនុស្សប្រាំពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)

អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរប្រាំមួយនាក់ ក្រោយឃុំខ្លួនប្រាំមួយខែ

ជនភៀសខ្លួន​ខ្មែរ​ចំនួន​ប្រាំមួយ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០២៣ ពេល​រៀបចំវគ្គបណ្ដុះបណ្ដាល​ស្ដីពី​កិច្ចព្រម​ព្រៀងសន្ដិភាព​ក្រុង​ប៉ារីស ត្រូវបានដោះលែង​​វិញ​ហើយ​នៅពេល​នេះ។ អ្នក​ទាំង​ប្រាំមួយ​ត្រូវ​ឃុំ​ខ្លួន​នៅ​មណ្ឌល​ឃុំខ្លួ​ន​ជនអន្តោប្រវេសន៍​ Suan Plu ក្នុង​ប្រទេស​ និង​ត្រូវ​បាន​ដោះ​លែង​វិញ​ជា​បន្ត​បន្ទាប់​គិត​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ដល់​ថ្ងៃទី​២៥​ ខែមិថុនា។ ក្នុង​ចំណោម​នោះ​មាន​បី​នាក់​បាន​ទៅ​ដល់​ប្រទេស​ទី​បី​ហើយ​។​
សិស្សមេធាវីចូលស្បថធ្វើសច្ចាប្រណិធាននៅចំពោះមុខសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ គណៈមេធាវី)

គណៈមេធាវីនឹងធ្វើយុទ្ធនាការផ្សព្វ​ផ្សាយ​ច្បាប់ដល់មន្រ្តីមូលដ្ឋាន ដើម្បីពង្រឹងវិស័យច្បាប់ដោះស្រាយវិវាទផ្សេងៗ

គណៈមេធាវីនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងបណ្តុះបណ្តាលច្បាប់ដល់មន្រ្តីមូលដ្ឋាន រួមមាន ភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដើម្បីបញ្ច្រាបបន្តទៅពលរដ្ឋតាម​សហគមន៍ក្នុងការដោះស្រាយវិវាទផ្សេងៗ ខណៈមន្រ្តីសង្គមស៊ីវិលថា នៅមានមន្រ្តីមូលដ្ឋានមួយចំនួនបានរំលោភសិទ្ធិពលរដ្ឋនៅតាមសហគមន៍ចំនួន។
ជាងជំនាញកំពុងលាងម៉ាស៊ីនត្រជាក់ក្នុងលំនៅដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ (ខេបូចា/ព្រីង សំរាំង)

ធនាគារ​ពិភព​លោ​ក​ផ្តល់ឥណទាន​៤០​លាន​ដុល្លារសម្រាប់​គម្រោង​បណ្ដុះ​បណ្ដាល​ជំនាញ​ដល់​​ពល​រដ្ឋ​កម្ពុជា

ធនាគារពិភព​លោក​ (World Bank) បាន​អនុម័ត​ឥណទាន​​៤០​លាន​ដុល្លារ​សម្រាប់​កម្ពុជា​ ដែល​នឹង​ប្រើ​ប្រាស់​លើ​គម្រោង​បណ្ដុះ​បណ្ដាល​ជំនាញ​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ប្រមាណជា​៣៣ ០០០​នាក់ ក្នុង​ន័យ​ពង្រឹង​ជំនាញ​ពួក​គេ និង​បង្កើន​ឱកាស​ក្នុង​ទី​ផ្សារ​ការងារ​។ ឥណទាន​បា​ន​ពី​សមាគម​អភិវឌ្ឍន៍អន្តរជាតិ​របស់អនាគារ​ពិភព​លោក ធ្វើ​ឡើង​ក្នុង​គោល​បំណង​​លើក​កម្ពស់​គុណភាព​ការងារ​ទាក់ទង​នឹង​ជំនាញ​នៅ​ក្នុងចំណោម​​កម្លាំង​ពល​កម្មក្នុង​ប្រទេស​ និងជួយ​បង្កើន​លក្ខណៈសម្បត្តិ​ទទួល​បាន​ការងារ​ និង​រក​ប្រាក់​ចំណូល​បាន​របស់​កម្មករ​។​​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភព​លោក​កាល​ពី​ថ្ងៃសុក្រ​។​
កូនសិស្សតូចៗកំពុងរៀនក្នុងកម្មវិធីអប់រំពិសេសនៅក្នុងថ្នាក់រៀនមួយកន្លែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ទំព័រហ្វេសប៊ុកសាលាអប់រំពិសេសក្រុងតាខ្មៅ)

តម្រូវ​ការ​សាលាសម្រាប់​ក្មេងមានអូទីហ្សឹម​កើន​ឡើង ស្របពេល​​ចំនួន​គ្រូបណ្ដុះបណ្ដាលនៅ​មាន​តិច

នាយក​សាលា​អប់រំ​ពិសេស​ក្រុង​តាខ្មៅ លោក ចាន់ សារិន បាន​ឲ្យ​ដឹង​ថា​ចំនួន​កុមារ​មាន​អូទីហ្សឹម​កើន​ឡើង​ដល់​ជាង​២០ ០០០​នាក់​ហើយ​នៅ​កម្ពុជា​។ លោក​ថា​នេះ​ជា​តួលេខ​ដែល​បានពី​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ២ ខែមេសា ឆ្នាំ២០១៩​។ លោក​ថា​ចំនួន​ដ៏​ខ្ពស់​នេះ​បាន​បង្ហាញ​ថាឪពុកម្ដាយ ឬ​អាណព្យាបាល​មាន​ការ​យល់​ដឹង​ខ្ពស់​ទាក់​ទង​នឹង​បញ្ហា​អូទីហ្សឹម​។​
អ្នកជំនាញដោះមីនកម្ពុជាកំពុងកាន់ឧបករណ៍រាវមីននៅក្នុងតំបន់ចម្ការមីន ដើម្បីបង្ហាញទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅឯមជ្ឈមណ្ឌលកម្ចាត់មីនក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១១។ ខេមបូចា/ ព្រីង សំរាំង

កម្ពុជាត្រៀមបញ្ជូនអ្នកជំនាញដោះមីនទៅជួយបណ្ដុះបណ្ដាលជនជាតិអ៊ុយក្រែនបោសសម្អាតមីន

កម្ពុជា​គ្រោង​បញ្ជូន​អ្នក​ជំនាញ​ដោះមីន​​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន «នៅពេល​ឆាប់ៗ​» ខាង​មុខ​នេះ ដើម្បី​បណ្ដុះ​បណ្ដាល​ប្រ​ជា​ជន​អ៊ុក្រែន​ពី​ការ​បោស​សម្អាត​មីន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ខាង​ដោះ​មីនកាលពី​ថ្ងៃពុធ បន្ទាប់​ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ប្រ​ធានាធិបតី​អ៊ុយ​ក្រែន លោក Volodymyr Zelensky ​តាម​ទូរស័ព្ទ​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម