
ក្រសួងវប្បធម៌ស្នើឱ្យអាជ្ញាធរចាត់វិធានការទប់ស្កាត់ការផ្សាយបទចម្រៀងមានចំណងជើងថា «ឈាមបាតុករ»
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើឱ្យអាជ្ញាធរចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយឡើងវិញនូវវីដេអូចម្រៀងរ៉េប ក្រោមចំណងជើងថា «ឈាមបាតុករ» ដែលបង្ហាញពីសកម្មភាពនៃការបង្ក្រាបដោយហិង្សារបស់កងកម្លាំងប្រដាប់អាវុធទៅលើក្រុមបាតុកររោងចក្រកាត់ដេរនៅផ្លូវ វេង ស្រេង និងតំបន់សេដ្ឋកិច្ចពិសេសក្នុងឆ្នាំ២០១៤។