- បរិស្ថាន ,
កាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត គឺដើម្បីអភិរក្សព្រៃឈើ និងជួយជីវភាពរស់នៅប្រជាជន
ការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត និងប្រភេទឈើកម្រ អាចជួយការពារបរិស្ថាន និងអភិរក្សព្រៃឈើនៅកម្ពុជា ដែលបញ្ហានេះត្រូវបានគេលើកមកនិយាយជារឿយៗផងដែរ។ ប៉ុន្តែប្រជាជនភាគច្រើនមិនបានផ្តោតលើការប្រើប្រាស់ផលិតផលគ្រឿងសង្ហារិមកែច្នៃ វត្ថុធាតុដើម ឬឈើសិប្បនិម្មិតនោះទេ ខណៈបញ្ហាទាំងនេះអាចបណ្តាលមកពីកង្វះនូវការលើកទឹកចិត្ត និងការយល់ដឹង។