សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បរទេស

រ៉ឺម៉កកង់បី បើកកាត់មុខក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ពលរដ្ឋខ្មែររងគ្រោះជិត៨ពាន់នាក់ត្រូវបានជួយសង្រ្គោះពីបរទេសក្នុងឆ្នាំ២០២៣

ក្រសួងការបរទេសកម្ពុជា បានជួយសង្រ្គោះ ក៏ដូចជាសម្របសម្រួលពលរដ្ឋខ្មែរជិត៨ពាន់នាក់​ដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាព និងអំពើជួញដូរមនុស្សពីប្រទេសចិន​​ និង​ប្រទេស​​​ក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យបានវិលត្រលប់មកមាតុភូមិកំណើតវិញក្នុងឆ្នាំ​២០២៣។
កញ្ញា សេង ធារី ជាមេធាវីនិងជាសកម្មជនសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ រូបថតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

លោកនាយករដ្ឋមន្ត្រី៖ លោកមិនលើកលែងទោសដល់អ្នកជាប់ទោសណាដែលអន្តរាគមន៍ពីបរទេស

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ បានថ្លែងថា លោកនឹងមិនអត់ឱន ឬលើកលែងទោសដល់​ អ្នកជាប់ទោសរូបណា និងជាពិសេសគាត់លើកឡើងសំដៅលើ​កញ្ញា សេង ធារី​ ដែលទទួល​បាន​ការអន្តរាគមន៍​ពីបរទេស​ និងត្រូវដាក់ទោស​ឱ្យគ្រប់ថ្ងៃកំណត់នៃទោស។ 
ស្ថានភាពកំណាត់ផ្លូវជាតិលេខ៧ ក្នុងឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ រូបថតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ រូបភាពថតដោយ រ៉ាត់ ទី

ពលរដ្ឋចង់ឃើញកម្ពុជាមានការអភិវឌ្ឍដោយមិនធ្លាក់ខ្លួនជាប់បំណុលបរទេសកាន់តែច្រើន

អ្នកស្រី ឯក ចាន់ថន លើកឡើងថា៖ «រឿងខ្ចីលុយ(បរទេស)ហ្នឹងឮតែគេនិយាយថាខ្ចីៗ តែមិនដឹងថាខ្ចី​ប៉ុន្មាន​។​ ដឹងតែថាក្នុងមួយឆ្នាំៗបង់ពន្ធឡាន ពន្ធដី ហើយរដ្ឋអាចយកលុយហ្នឹងទៅអភិវឌ្ឍ ធ្វើផ្លូវ ធ្វើស្ពាន ហើយអាចយកទៅបើកប្រាក់ខែឱ្យអ្នកធ្វើការរដ្ឋអីដែរអ៊ីចឹងទៅ»​។
ទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀនលោក គង់ គាំ (កណ្ដាល) មានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយសមាជិកបក្សនៅខេត្តត្បូងឃ្មុំកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។ (រូបភាព៖ គណបក្សភ្លើងទៀន)

គណបក្សប្រជាជនកម្ពុជាប្ដឹងទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារ

គណបក្ស​កាន់​អំណាច​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ទីប្រឹក្សាជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ កាលពីថ្ងៃអង្គារ ដោយ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ​។
អង្គការសង់ត្រាល់ បានដឹកនាំប្រារព្ធទិវាពលករចំណាកស្រុកអន្តរជាតិលើកទី២៣ ក្រោមប្រធានបទ៖ ផ្តល់ភាពស្របច្បាប់ និងកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុកក្រោយកូវីដ-១៩ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ សង់ត្រាល់-CENTRAL

ពលករខ្មែរចំណាកស្រុកបានរៀបរាប់ពីការចាញ់​បោកមេខ្យល់ដើម្បីទៅធ្វើការនៅបរទេស

ពលករខ្មែរចំណាកស្រុកបានរៀបរាប់ពីបញ្ហាប្រឈមផ្សេងៗ និងការចាញ់បោកមេខ្យល់​ដោយសារតែ​គ្មានឯកសារគ្រប់គ្រាន់ដើម្បីអាចទៅធ្វើការនៅបរទេសក្នុងពេលកន្លងមក។
លោក កឹម សុខា ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានស្តាប់សេចក្តីសន្និដ្ឋាននាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

សវនាការជម្រះក្តីលោក កឹម សុខា បានបញ្ចប់ ហើយសាលក្រមនឹងត្រូវប្រកាសថ្ងៃទី៣ ខែមីនា

បន្ទាប់ពីសវនាការរយៈពេល១៣ម៉ោងដែលធ្វើតាំងពីព្រឹកដល់យប់ ការជំនុំជម្រះក្តីក្នុងសំណុំក្បត់ជាតិរបស់អតីតមេដឹកបក្សប្រឆាំងលោក កឹម សុខា ដែលអូសបន្លាយអស់រយៈពេល៣ឆ្នាំ ត្រូវបានបញ្ចប់នៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃពុធម្សិលមិញ។​
លោកគ្រូអ្នកគ្រូចូលរួមក្នុងទិវាគ្រូបង្រៀនអន្ដរជាតិនៅទីលានប្រជាធិប្បតេយ្យដើម្បីសម្ដែងមតិផ្សេងៗ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

សមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅតែជួបការគំរាមកំហែង​ខាងផ្នែកនយោបាយ ខណៈគ្រូមួយចំនួនរត់ទៅជ្រកកោននៅបរទេស

សមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅតែជួបបញ្ហាប្រឈម ជាពិសេសការ​រើសអើង​ផ្នែក​នយោបាយ​ ដែលធ្វើឱ្យគ្រូមួយចំនួនត្រូវរត់ទៅជ្រកកោននៅបរទេស​និងមួយចំនួនទៀត​ត្រូវ​បាន​ក្រសួងអប់រំបញ្ឈប់ពីក្របខណ្ឌដោយអះអាងថា​មិនគោរពតាមវិជ្ជា​ជីវៈ​គ្រូ​បង្រៀន ខណៈ​សមាគមគ្រូបង្រៀថានេះជាការគំរាមកំហែង​និងបំបិទ​សិទ្ធិការ​បញ្ចេញ​មតិ​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម