សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បាត់ខ្លួន

សកម្មជនកម្ពុជាដើរពីខុនដូ Mekong Gardens ដល់ស្ពានជ្រោយចង្វារ។ តាមផ្លូវពួកគេបានបញ្ចេញមតិអំពីការបាត់ខ្លួនសកម្មជនថៃ វ៉ាន់ឆាឡឺម និងទទូចឱ្យរដ្ឋាភិបាលចាត់វិធានការលើករណីរបស់គាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

សកម្មជនកម្ពុជាប្រារព្ធ​ខួប​៣ឆ្នាំនៃការបាត់ខ្លួនសកម្មជនថៃនៅទីក្រុងភ្នំពេញ

សកម្មជនកម្ពុជាបានទាម​ទារ​ឱ្យរដ្ឋាភិបាលទទួល​ខុស​ត្រូវ​​ អំឡុង​ពេល​រៀប​ចំ​ពិធី​រម្លឹកខួ​ប​កាលពីថ្ងៃអាទិត្យនៃការបាត់ខ្លួនរបស់សកម្មជនថៃ វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ​ ដែលតាម​ចោទ​ថា ត្រូវបានគេ​ចាប់ពង្រត់នៅរាជ​ធានី​ភ្នំពេញកាល​ពី​ឆ្នាំ២០២០។
អ្នកស្រី កែវ វណ្ណឌី កាន់លិខិតបញ្ជាក់អំពីស្វាមីដែលបាត់ខ្លួន ខណៈអ្នកស្រីរង់ចាំស្តាប់ដំណឹងនៅក្បែរវត្តត្រាចនៅក្នុងក្រុងប៉ោយប៉ែតកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (ខេមបូចា / Jack Brook)

លទ្ធផលតេស្ត DNA បញ្ជាក់ថា ជនជាតិខ្មែរម្នាក់បានស្លាប់នៅក្នុងគ្រោះអគ្គិភ័យនៅកាស៊ីណូក្រុងប៉ោយប៉ែត

អាជ្ញាធរខេត្តបន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ខេមបូចា​កាលពីថ្ងៃចន្ទ​ថា ការធ្វើតេស្ត DNA កាលពីសប្តាហ៍មុន​បង្ហាញថា ជនជាតិខ្មែរម្នាក់បាន​ស្លាប់​នៅក្នុង​គ្រោះអគ្គិភ័យ​នៅ​កាស៊ីណូ​ក្នុងក្រុងប៉ោយ​ប៉ែត​កាលពីខែធ្នូ​។
ទិដ្ឋភាពក្រោយភ្លើងឆាបឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ដែលពេលនោះមនុស្ស២៧នាក់ត្រូវរកឃើញថាស្លាប់ រូបភាពថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

សាច់ញាតិរបស់អ្នកបាត់ខ្លួនក្នុងករណីឆេះកាស៊ីណូនៅប៉ោយប៉ែតមិនទាន់បានទទួលសំណង និងលទ្ធផលDNA

គ្រួសារ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​​ដែលមាន​សាច់ញាតិបាត់ខ្លួន ដែល​ធ្វើ​ការ​នៅ​កាស៊ីណូប៉ោយប៉ែត និង​សង្ស័យថាបាន​ស្លាប់​ដោយ​គ្រោះ​អគ្គិភ័យ​កាលពី​ចុង​ខែ​ធ្នូ បាន​និយាយ​ថា ​ពួកគាត់​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន ឬ​សំណង​ពី​អាជ្ញាធរ និង​ម្ចាស់​កាស៊ីណូ​នៅ​ឡើយ​ទេ។​
សាច់ញាតិរៀបចំកម្រងផ្កា និងមឈូសដាក់លើរឺម៉ក បន្ទាប់ពីស្វែងរកសពឃើញ ដើម្បីយកទៅធ្វើពិធីបុណ្យតាមប្រពៃណី។ រូបថតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

សិស្សសាលា១០នាក់បានស្លាប់ និងម្នាក់ទៀតបាត់ខ្លួន ក្នុងករណីលិចទូកនៅស្រុកលើកដែក

សិស្សសាលាបឋមសិក្សានៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ចំនួន១០​នាក់​បានបាត់បង់ជីវិតដោយសារតែការ​លិចទូកដចម្លងកាលពីរសៀលថ្ងៃទី១៣ ខែតុលា ខណៈសិស្សម្នាក់ទៀតកំពុងបាត់ខ្លួន និងនៅរស់៤នាក់។
ក្រុមអាជ្ញាធរកំពុងបញ្ជូនក្រុមជនជាតិចិន ដែលសង្រ្គាះបាន ទៅទីសុវត្ថិភាព ខេត្តព្រះសីហនុ។ រូបថតនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ

ទូកដឹកជនជាតិចិនចូលក្នុងទឹកដីកម្ពុជាបានលិចកណ្ដាលសមុទ្រក្នុងខេត្តព្រះសីហនុ បណ្តាលឱ្យមានអ្នកស្លាប់និងបាត់ខ្លួន

ទូកឈើមួយគ្រឿងផ្ទុកជនជាតិចិនស្រីប្រុសចំនួន៤១នាក់ឆ្លងដែនចូលមកកម្ពុជា ត្រូវបាន​លិច​កណ្ដាលសមុទ្រ នៅចន្លោះពយសារឿង និងកោះតាង ក្នុងខេត្តព្រះសីហនុបណ្ដាលឱ្យមនុស្ស​មួយនាក់ស្លាប់និងបាត់ខ្លួន២១នាក់ ព្រម​ទាំងជួយសង្គ្រោះបាន១៩នាក់​ ដោយគិតត្រឹមម៉ោង៤​រសៀល ថ្ងៃទី២២ ខែកញ្ញា ២០២២។ យោងតាមមន្ត្រីអ្នកនាំខេត្តព្រះសីហនុ លោក ឃាង ភារម្យ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម