
អង្គការក្រៅរដ្ឋាភិបាលកម្ពុជាលើកឡើងថា ការផ្អាកជំនួយបរទេសរបស់រដ្ឋការលោក ត្រាំ គឺជារឿងគួរឱ្យបារម្ភ
ការផ្អាកផ្តល់ជំនួយបរទេសរយៈពេល៩០ថ្ងៃរបស់រដ្ឋការលោក ត្រាំ បានធ្វើឱ្យកម្មវិធីអភិវឌ្ឍន៍សំខាន់ៗនៅក្នុងប្រទេសកម្ពុជាជាប់គាំង ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ រដ្ឋាភិបាលកម្ពុជាមិនទាន់បានបញ្ជាក់ពីផលប៉ះពាល់លើគម្រោងដែលគាំទ្រដោយទីភ្នាក់ងារ USAID ក្នុងវិស័យសំខាន់ៗនៅឡើយទេ។