សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បារាំង

សមាជិកនៃសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ប្រារព្ធកម្មវិធីសប្តាហ៍មោទនភាពនៅខេត្តកំពតកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ( រូបភាពរបស់ រ៉ក់)

អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​គាំទ្រការឈប់​ដាក់​ទោសទណ្ឌ​ជាសកលចំពោះ​អ្នកស្រឡាញ់ភេទដូចគ្នា និង​បន្តជំរុញឱ្យ​មានច្បាប់អាពាហ៍ពិពាហ៍

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានចូលរួមនៅក្នុងសេចក្តីថ្លែងការ​ណ៍រួមមួយជាមួយប្រទេសបារាំងក្នុង​ការ​គាំទ្រ​លើ​សេចក្តី​ថ្លែង​ការ​ណ៍​រួម​ស្តីពី​ការឈប់​ដាក់​ទោស​ទណ្ឌ​ជាសកលចំពោះ​ការស្រឡាញ់ភេទដូចគ្នា ដែលត្រូវបានសហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ចាត់ទុកថាជា «វឌ្ឍនភាពល្អ»។ ទោះបីជាយ៉ាង​ណា សហគមន៍​នឹងបន្តជំរុញឱ្យមានការទទួល​ស្គាល់​ស្របច្បាប់ចំពោះ​​អា​ពា​ហ៍ពិពាហ៍អ្នក​ស្រឡាញ់​ភេទដូចគ្នា​។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ជួបជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។ (រូបភាពពីផេកហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត)

លោក ហ៊ុន ម៉ាណែត សម្លឹងឱកាសធុរកិច្ចនៅប្រទេសបារាំងក្នុងអំឡុងទស្សនកិច្ចផ្លូវការលើកដំបូង

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីព្រហស្បតិ៍ បានជួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅឯវិមានអេលីស្សេ នៅថ្ងៃទីមួយ​នៃដំណើរទស្សនកិច្ចរបស់​លោក​នៅក្នុងប្រទេសបារាំង ជាទីដែល​លោក​បាន​បញ្ជាក់ពី​លទ្ធភាព​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ ។ ទស្សនកិច្ចនេះធ្វើឡើង​នៅចុងបញ្ចប់​នៃដំណើរមួយសប្ដាហ៍ទៅកាន់ទ្វីបអឺរ៉ុប​ ដែលជា​ទស្សនកិច្ច​លើកដំបូងបង្អស់របស់​លោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី ហើយដំណើរនេះ​ក៏រួមបញ្ចូល​កិច្ចប្រជុំនានាជាមួយ​មេដឹកនាំធុរកិច្ចបារាំង និង​ការឈប់សំចត​នៅ​ក្នុង​ប្រទេស​ស្វ៊ីស ដើម្បីចូលរួមវេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ប្រចាំឆ្នាំ ផងដែរ ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម