ការបិទខ្ទប់លើកដំបូងរបស់កម្ពុជាប្រឈមបញ្ហាច្រើន ខណៈករណីឆ្លងកំពុងកើនឡើងខ្ពស់

ប្រជាពលរដ្ឋដើរឆ្លងកាត់កន្លែងដាក់បារ៉ាស់នៅផ្លូវមួយកន្លែងក្នុងរាធានីភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ខេមបូចា/ ព្រីង សំរាំង

ស្របពេលដែលការរីក​រាលដាល​កូវីដ១៩ នៅបន្តកើន​ឡើង រដ្ឋាភិបាលកម្ពុជា​បាន​ចេញ​វិធានការ​រឹតបន្តឹង​ជាបន្ត​បន្ទាប់​ដើម្បីបិទខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខណៈ​ប្រ​ជា​ពល​រដ្ឋ​ក្រីក្រ​ក្នុង​ទីក្រុង​បាន​ត្អូញត្អែថា​ខ្លួន​កំពុង​ពិបាក​ក្នុង​ការ​រក​អាហារ​សម្រាប់​ទទួលទាន​ឲ្យ​បាន​គ្រប់​គ្រាន់​។

ភ្នំពេញត្រូវបិទខ្ទប់ទាំងស្រុង ខណៈអ្នកឆ្លងកូវីដ១៩ មានជិត២០០០ករណី ក្នុងពេលមួយសប្ដាហ៍

អាជ្ញាធរបិទផ្លូវធំចេញពីក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ បន្ទាប់ពីលោកនាយករដ្ឋន្ត្រី ហ៊ុន សែន ប្រកាសកាលពីយប់ថ្ងៃពុធ នូវវិធានការបិទខ្ទប់ទីក្រុងចំនួនពីរសប្ដាហ៍ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ចាប់ពី​ព្រឹក​ព្រលឹម​ស្រាងៗថ្ងៃព្រហស្បតិ៍នេះ អ្នក​រស់​នៅ​ទី​ក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល ចាប់​ផ្ដើមថ្ងៃដំបូង​នៃការបិទខ្ទប់ទី​ក្រុង​ទាំង​មូល​រយៈពេល​ពីរ​សប្ដាហ៍ ក្នុង​ន័យ​ទប់​ស្កាត់ការរីករាលដាលជំងឺ​កូវីដ១៩។​