ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានចោទក្រុមហ៊ុន ING Holding រំលោភយកដីបឹងសហគមន៍ជាង៧ហិកតា

ទិន្នភាពបឹងជីភោដែលពលរដ្ឋធ្លាប់បានដាំឈូក និងអាស្រ័យផល ប៉ុន្ដែសព្វថ្ងៃត្រូវបានក្រុមហ៊ុនហាមឃាត់មិនឱ្យអាស្រ័យផលបានដូចកាលពីមុនទេ ព្រមទាំងមានបោះបង្គោលថ្មសំគាល់ថា ជាដីក្រុមហ៊ុន ING Holding ទៀតផង។ រូបថតកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ សុទ្ធ គឹមសឿន

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានចោទប្រកាន់ក្រុមហ៊ុន ING Holding របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ រំលោភយកដីបឹងហសហគមន៍ទំហំជាង ៧ហិកតាស្ថិតនៅ​ភូមិស្ទឹងជ្រៅ​ សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដោយពួកគេអំពាវនាវឱ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្ត​រាគមន៍​​ដកហូតដីបឹងនោះឱ្យអ្នកភូមិវិញ។