
អាជ្ញាធរខេត្តកំពង់ឆ្នាំងបញ្ជាក់ថាបឹងពោធិ៍ជាបឹងរដ្ឋមិនអាចដាក់ទៅជាបឹងសហគមន៍
អាជ្ញាធរខេត្តកំពង់ឆ្នាំងបានអះអាងថាបឹងពោធិ៍ដែលស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច មិនបានប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនទេ ខណៈប្រជាពលរដ្ឋសហគមន៍កំពុងស្នើទាមទារដាក់បឹងនោះជាបឹងអភិរក្សរបស់សហគមន៍ ហើយពួកគាត់ព្រួយបារម្ភក្រែងអាជ្ញាធរលក់ឱ្យក្រុមហ៊ុនឯកជន។