បុគ្កលិកក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទ ខណៈដែលសាលាក្រុងស្នើឱ្យពន្យាពេល

បុគ្គលិកប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅមុខសណ្ធាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កម្មករនិយោជិតប្រមាណជាងមួយពាន់នាក់ បានធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍​ថ្ងៃទី១៨ ខែធ្នូនេះ បើទោះបីខាងសាលាក្រុងចចារឱ្យផ្អាកមិនឱ្យមានការប្រមូលផ្ដុំធ្វើកូដកម្ម ដើម្បីទាមទារដំណោះស្រាយ ដែលក្រុមហ៊ុនមិនអនុវត្តតាមច្បាប់​ស្តីពី​ការងារ​កន្លងមក។