បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មិនទាន់ទទួលដំណោះស្រាយនៅឡើយបន្ទាប់ពីប្រជុំពេញមួយថ្ងៃជាមួយសាលាក្រុងនិងតំណាងក្រុមហ៊ុន

បុគ្គលិកណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មិនទាន់ទទួលដំណោះស្រាយនៅឡើយ បន្ទាប់ពីតំណាង​បុគ្គលិកបានចូលរួមប្រជុំជាមួយសាលាក្រុង ក្រសួងការងារ និងតំណាងក្រុមហ៊ុន​ណាហ្គាវើលដ៍ កាលពីថ្ងៃអង្គារនៅសាលាក្រុង ដោយសារក្រុមហ៊ុន​មិនព្រមទទួលយក​បុគ្គលិក៣៦៥នាក់​ចូលធ្វើការវិញ។ ថ្ងៃពុធនេះ តំណាងភាគីទាំងអស់បានជួបប្រជុំគ្នាបន្តទៀត​នៅ​ក្រសួងការងារវិញម្តង។