សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បើកសវនាការ

ប៉ូលិសដែលយាមនៅមុខតុលាការកំពូល ចង្អុលប្រាប់ លោក វន់ ពៅ ឱ្យធ្វើដំណើរទៅកាន់ម្ខាងទៀតនៃផ្លូវសម្រាប់ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ វ៉ា សុភានុត)

តុលាការកំពូលបើកសវនាការលើបណ្តឹងសាទុក្ខលោក វន់ ពៅ ពាក់ព័ន្ធការតវ៉ារបស់កម្មករកាលពីឆ្នាំ២០១៤

តុលាការកំពូល នៅថ្ងៃទី២ ខែកញ្ញា បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ពាក់ព័ន្ធនឹងបទផ្តើម​គំនិត​ឲ្យមានអំពើហិង្សាដោយចេតនា។ តុលាការ​គ្រោងនឹងប្រកាសសាលដីកានៅថ្ងៃទី០៩ ខែកញ្ញា។
សកម្មជនមាតាធម្មជាតិ និងសកម្មជនបរិស្ថានផ្សេងទៀតមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ប្រឆាំងរដ្ឋាភិបាល និងប្រមាថអង្គព្រះមហាក្សត្រ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើសកម្មជនមាតាធម្មជាតិ ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​សកម្មជន​បរិស្ថាន​ចំនួន​១០​នាក់ រួម​ទាំង​សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ជនជាតិ​អេស្បាញ ​លោក Alejandro Gonzalez-Davidson ដែល​ត្រូវ​បាន​ចោទ​​ប្រកាន់​​ពី​បទ​រួម​គំនិត​ក្បត់ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​ប្រមាថអង្គ​ព្រះមហាក្សត្រ​។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនចូលរួមសវនាការនៅតុលាការកំពូល នៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

តុលាការកំពូលបើកសវនាការលើ​បណ្តឹង​សាទុក្ខរបស់លោក ថាច់ សេដ្ឋា ពាក់ព័ន្ធសំណុំរឿងចេញសែកគ្មានសាច់ប្រាក់

តុលាការកំពូល កាលពីថ្ងៃចន្ទ បានបើកសវនាការលើបណ្តឹងសាទុក្ខរបស់អតីត​អនុប្រធាន​គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា​  ដែលត្រូវបានផ្តន្ទាទោស​កាល​​ពី​ខែកញ្ញា ឆ្នាំ២០២៣ ពីបទចេញសែកគ្មាន​សាច់​ប្រាក់​កាល​ពី​ឆ្នាំ២០១៩។​​ ​តុ​​លាការ​​​នឹ​ង​ប្រ​​​​​កា​​ស​សា​​ល​​ដី​កា​​​​​​​​​​​​​​នៅ​ថ្ងៃ​​​ទី​​​​​៣១​​​ ខែ​​​​​​ឧស​​ភា​​។​​ 
លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញTNM ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតក្រោយពីចេញពីបន្ទប់ជំនុំជម្រះក្តី នោថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

សាលាដំបូងខេត្តបាត់ដំបងបើកសវនាការលើ​ករណី​អគ្គនាយកទូរទស្សន៍​អនឡាញTNM​ពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍

សាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃទី២៥ ខែមេសា បានបើកការជំនុំជម្រះក្តីជាថ្មីលើអគ្គនាយកទូរទស្សន៍អនឡាញ​TNMពី​បទ​បរិហាកេរ្តិ៍​​​ជាសាធារណៈ បន្ទាប់ពីអ្នកកាសែត​រូបនេះ​ត្រូវបានតុលាការ​សម្រេចផ្តន្ទាទោសដោយ​ផាកពិន័យចំនួន៤លានរៀលដោយសាលក្រមកំបាំងមុខ​កាលពី​ឆ្នាំ២០២២ យោងតាមបណ្តឹងរបស់អភិបាលស្រុកឯកភ្នំ។
អាជ្ញាធរខេត្តរមានជ័យបានដុតផ្ទះប្រជាពលរដ្ឋកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ នៅចំណុចអូរបាត់មាន់ ក្នុងភូមិបុស្ស ឃុំកូនគ្រៀល ស្រុងសំរោង ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុន Mitr Phol ដាំអំពៅ។ (រូបភាពផ្តល់ឱ្យ)

តុលាការថៃនឹងបើកសវនាការលើបណ្ដឹងពលរដ្ឋក្នុងខេត្ត​ឧត្តរមានជ័យ​​ដែលបានប្តឹងក្រុមហ៊ុនផលិតស្ករសលំដាប់ពិភពលោកមួយ

ពលរដ្ឋ​កម្ពុជា​បី​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​​កាល​ពី​ថ្ងៃ​ទី២៧ ខែមីនា​ ដើម្បី​ប្រគល់​ឯកសារមួយចំនួនទៅ​តុលាការ​ថៃ​​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ផលិត​ស្ករស​ដ៏​ធំ​មួយ​ក្នុង​ពិភព​លោក ដែល​ក្រុម​ហ៊ុន​នោះ​មាន​ម្ចាស់ជា​ជន​ជាតិ​ថៃ និង​មាន​ឈ្មោះ​ថា Mitr Phol Sugar Co Ltd។

ព័ត៌មានថ្មី

អត្ថបទពេញនិយម