សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បោសសម្អាតមីន

បុគ្គលិក CMAC បង្ហាញគ្រាប់មិនទាន់ផ្ទុះ ដែលត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែ។ រូបថតនេះត្រូវបានបង្ហោះនៅលើហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយក CMAC នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការប្រកាសរបស់លោកអំពីការបញ្ឈប់សកម្មភាពរបស់ពួកគេបន្ទាប់ពីការផ្អាកមូលនិធិរបស់ USAID ។

អង្គការស៊ីម៉ាក់បានផ្អាកប្រតិបតិ្តការ​បោស​សម្អាត​មីន និងគ្រាប់មិនទាន់ផ្ទុះចំនួនប្រាំបីខេត្តបណ្តោះអាសន្ន

អង្គការស៊ីម៉ាក់ (CMAC) ​បានជូនដំណឹងដល់​អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តចំនួនប្រាំបី​ ថា​ កម្លាំងអង្គភាពស៊ីម៉ាក់កំពុងប្រតិបតិ្តការនៅខេត្តចំនួនប្រាំបី​ ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា​ ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី ដោយសាររដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយ។ យោងតាមសាររបស់លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា CMAC។ លោក រតនា បានសរសេរសារក្នុងហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៣១ ខែមករានេះ ថា៖ «ខ្ញុំក្នុងនាមអង្គភាពស៊ីម៉ាក់​ មានសេចក្តីសោកស្តាយសូមជូនដំណឹងដល់​អាជ្ញាធរនិងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តកំពង់ចាម​ ក្រចេះ​ មណ្ឌលគីរី​ រតនគីរី​…
អ្នកជំនាញដោះមីនកម្ពុជាកំពុងកាន់ឧបករណ៍រាវមីននៅក្នុងតំបន់ចម្ការមីន ដើម្បីបង្ហាញទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅឯមជ្ឈមណ្ឌលកម្ចាត់មីនក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១១។ ខេមបូចា/ ព្រីង សំរាំង

កម្ពុជាត្រៀមបញ្ជូនអ្នកជំនាញដោះមីនទៅជួយបណ្ដុះបណ្ដាលជនជាតិអ៊ុយក្រែនបោសសម្អាតមីន

កម្ពុជា​គ្រោង​បញ្ជូន​អ្នក​ជំនាញ​ដោះមីន​​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន «នៅពេល​ឆាប់ៗ​» ខាង​មុខ​នេះ ដើម្បី​បណ្ដុះ​បណ្ដាល​ប្រ​ជា​ជន​អ៊ុក្រែន​ពី​ការ​បោស​សម្អាត​មីន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ខាង​ដោះ​មីនកាលពី​ថ្ងៃពុធ បន្ទាប់​ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ប្រ​ធានាធិបតី​អ៊ុយ​ក្រែន លោក Volodymyr Zelensky ​តាម​ទូរស័ព្ទ​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម