សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: បោះឆ្នោតឃុំសង្កាត់

លោក ញឹម សារ៉ុម បេក្ខភាពជាប់ឆ្នោតមេឃុំមកពីបក្សភ្លើងទៀន នៅឃុំចំណាលើ ខេត្តកំពង់ធំ ផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាននៅផ្ទះរបស់លោកក្នុងភូមិ ផ្តៅជ័រ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ស៊ន សារ៉ាត

បន្ទាប់ដោះលែងឱ្យនៅក្រៅឃុំ បេក្ខជនមេឃុំជាប់ឆ្នោតបក្សភ្លើងទៀននៅតែមានក្តីកង្វល់ក្នុងចិត្ត

លោក ញឹម សារ៉ុម បេក្ខភាព​មេឃុំជាប់​ឆ្នោតមកពីគណបក្សភ្លើងទៀន ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ​ពីបទប្លន់កាលពី២០ឆ្នាំមុន និង​ត្រូវបានដោះលែងនៅក្រៅឃុំកាលពីថ្ងៃពុធ យល់​ថា​​ការ​ចាប់ខ្លួន​លោក​ធ្វើ​ឡើង​ដោយ​ខុស​និតិវិធីច្បាប់​ និងជាការ​​រំខាន​​ផ្នែក​នយោបាយ។​
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងក្នុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់នារាជធានីភ្នំពេញនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

គណបក្សប្រជាជនកម្ពុជាប្តឹងមេដឹកនាំបក្សប្រឆាំង បន្ទាប់ពីរិះគន់ដំណើរការបោះឆ្នោតឃុំសង្កាត់

គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចបានប្តឹង លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ទៅតុលាការក្រុងភ្នំពេញ បន្ទាប់ពីលោកបានរិះគន់ការបោះឆ្នោតឃុំសង្កាត់តាមប្រព័ន្ធផ្សព្វផ្សាយថា មិនសេរី និងមិនយុត្តិធម៌។
មន្ត្រីរៀបចំការបោះឆ្នោតកំពុងរាប់សន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

លោកហ៊ុន សែន សរសើរការបោះឆ្នោតឃុំសង្កាត់ថា «ត្រឹមត្រូវ និងយុត្តិធម៌» ហើយបដិសេធការចោទប្រកាន់ថាមានការលួចសន្លឹកឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរចំពោះដំណើរការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ ដោយបានហៅការបោះឆ្នោតនេះថា «ត្រឹមត្រូវ និងយុត្តិធម៌» ហើយលោកក៏បានច្រានចោលការចោទប្រកាន់របស់គណបក្សប្រឆាំងថាការបោះឆ្នោតមិនត្រឹមត្រូវ និងមានភាពមិនប្រក្រតីច្រើនផងដែរ។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមរាប់សន្លឹកឆ្នោតនៅមណ្ឌលសាលាបឋមសិក្សាស្តៅលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម រូបថតថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម

គណបក្សកាន់អំណាចទទួលបានមេឃុំមកវិញទាំងអស់ក្នុងស្រុកកងមាស បន្ទាប់ពីចាញ់បក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧

ស្រុកកងមាស នៃខេត្តកំពង់ចាម៖ អតីតគណបក្សសង្គ្រោះជាតិដែលធ្លាប់ដណ្តើមអាសនៈជាមេឃុំច្រើនជាងគេបំផុតក្នុងស្រុកកងមាស បច្ចុប្បន្នត្រូវបានគណបក្សកាន់អំណាចដណ្តើមបានសំទ្បេងលើសលប់ ខណៈដែលសកម្មជននយោបាយ លោក គង់ រ៉ៃយ៉ា ជាបេក្ខភាពបក្សភ្លើងទៀតក៏ចាញ់ក្នុងការប្រកួតប្រជែងយកតំណែងជាមេឃុំ។
សកម្មភាពហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្តលឱ្យ

បេក្ខភាពមេឃុំ-ចៅសង្កាត់ខេត្តសៀមរាបត្រៀមខ្លួនប្រកួតប្រជែង ខណៈបក្សប្រឆាំងរងការគំរាមកំហែងខ្លះៗ

គណបក្សនយោបាយនៅខេត្តសៀមរាបបានត្រៀមលក្ខណៈសម្បតិ្តនិងគោល​នយោបាយ​របស់ខ្លួនក្នុងការប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនានេះ ខណៈដែល​បក្សប្រឆាំងនៅតែរងការគំរាមកំហែងពីបក្សកាន់អំណាច កំឡុង​ពេល​ឃោសនា​តាមមូលដ្ឋាន។
បុគ្គលិកអង្គការសង់ត្រាល់ប្រចាំប្រទេសថៃចុះជួបពលករខ្មែរនៅខេត្តឈុនបុរីដើម្បីណែនាំឲ្យយល់ដឹងពីសិទ្ធិរបស់ពួកគេក្នុងការធ្វើការងារចំណាកស្រុក។ រូបភាពថតកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។ ផ្តល់ដោយសង់ត្រាល់

ពលករខ្មែរនៅក្រៅប្រទេសជាច្រើននាក់មិនអាចវិលត្រឡប់មកចូលរួមការបោះឆ្នោតឃុំសង្កាត់

ពលករចំណាកស្រុកនៅក្រៅប្រទេសប្រមាណជាង២លាននាក់នឹងមិនអាចមកចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ មិថុនា ខាងមុខនេះទេ ព្រោះពួកគេមិនមានលទ្ធភាពក្នុងការវិលត្រឡប់មកកាន់ប្រទេសវិញ ដើម្បីចុះឈ្មោះបោះឆ្នោត ឬមិនអាចដាក់ច្បាប់នៅកន្លែងធ្វើការបាន។
បុរសម្នាក់បានទទួលថវិកាពីគណៈពង្រឹងរបស់គណបក្សប្រជាជនកម្ពុជា នៅឃុំបឹងខ្យាង ស្រុកកណ្ដាល់ស្ទឹងខេត្ដកណ្ដាល។ រូបថតថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

គណបក្សប្រជាជនកម្ពុជាចាប់ផ្តើមផ្តល់ថវិកា និងអំណោយដល់សមាជិករបស់បក្ស ខណៈការឃោសនាបោះឆ្នោតជិតមកដល់

គណបក្សនយោបាយដែលបានចុះឈ្មោះសម្រាប់ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា បានចាប់ផ្តើមណែនាំបេក្ខជនឈរឈ្មោះ ដល់សមាជិក និងអ្នកគាំទ្រ ហើយគណបក្សកាន់អំណាចបានចែកអំណោយ រួមទាំងលុយកាក់ដល់អ្នកដែលត្រូវទៅបោះឆ្នោតផងដែរ។
សាលាសង្កាត់ទួលស្វាយព្រៃ១ក្នុងរាជធានីភ្នំពេញ ជាសង្កាត់ដែលបេក្ខជនក្រុមប្រឹក្សាសង្កាត់គណបក្សភ្លើងទៀនចំនួន ១៨នាក់ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈរឈ្មោះបោះឆ្នោត។ ខេមបូចា/ព្រីង សំរាំង

គ.ជ.ប លុបឈ្មោះបេក្ខជនក្រុមប្រឹក្សារបស់គណបក្សភ្លើងទៀនទាំងអស់ពីសង្កាត់មួយក្នុងរាជធានីភ្នំពេញ

កាល​ពី​ថ្ងៃអង្គារ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) បាន​​សម្រេច​លុប​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន​ចំនួន​ ១៨​នាក់​ចេញពី​បញ្ជី​អ្នក​ឈរ​ឈ្មោះ​បោះឆ្នោត នៅ​សង្កាត់​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​ផ្ដល់ព័ត៌មាន​តិច​តួច​​ប៉ុណ្ណោះ​ទាក់​ទង​នឹងរឿង​​នេះ​។​

ព័ត៌មានថ្មី

អត្ថបទពេញនិយម