
- នយោបាយ ,
រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី
រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅអតីតនាយករដ្ឋមន្ត្រី ឱ្យក្លាយជាឧបនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប រួមមាន លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី…