សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: បោះបង់ការសិក្សា

សិស្សសាលាបឋមសិក្សាអន្លង់ស្វាយ ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ពូ សូរាជជីនី)

សិស្សមួយចំនួនធំកំពុងប្រឈមនឹងភាពមិនចេះអក្សរនៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង

ថ្វី​បើសាលាបឋម​សិក្សា​ក្នុង​ភូមិ​អន្លង់ស្វាយ​​នៅ​មិន​ឆ្ងាយ​ពី​​កន្លែង​ប្រជា​ជន​រស់​នៅ តែ​វាហាក់​មាន​សភាព​ស្ងាត់​ជ្រងំ​។ ក្មេ​ងៗ​ជា​ច្រើន​មិន​បាន​ទទួល​ការអប់រំឲ្យ​ចំគោលដៅ​ដើម្បី​អាច​ឲ្យ​ពួក​គេ​ប្រឡង​យក​សញ្ញាបត្រ​ទុតិយភូមិ​នោះ​ដែរ។ មូលហេតុ​ចម្បង​គឺ​ការ​ខ្វះ​ខាត​គ្រូបង្រៀន ក៏​ដូច​ជាខ្វះខាត​បន្ទប់​រៀន​សម្រាប់​សិស្ស​ថ្នាក់​ខ្ពស់​ខណៈ​ដែល​សាលា​មាន​ទំហំតូច​។​
ក្មេងស្រីម្នាក់លក់ពោតបំពង និងរបស់ហូបនៅខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

អង្គការក្រៅរដ្ឋាភិបាលចំនួនពីរ រកឃើញកុមារជាច្រើនក្នុងខេត្តកំពង់ស្ពឺបោះបង់ការសិក្សា ដោយសារគ្រួសារមានវិបត្តិបំណុល

ការ​សិក្សាស្រាវជ្រាវ​របស់អង្គការរដ្ឋាភិបាលចំនួនពីរ​ បាន​បង្ហាញ​ថា ​​ការ​រីក​រាលដាលនៃការ​​ជំពាក់​បំណុល​ច្រើន​លើស​លប់​ ​បាន​នាំ​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មានជាទម្រង់ផ្សេងៗ ដូចជាបណ្តាលឱ្យកុមារ​ជាច្រើនឈប់ពីការសិក្សាដើម្បីធ្វើការរកប្រាក់ជួយក្រុមគ្រួសារក្នុងការសងបំណុល​។
កុមារាម្នាក់កំពុងឈរនៅក្រោមដើមឈើ បន្ទាប់ពីឈររើសអេតចាយនៅក្នុងគំនរសំរាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កុមារមួយចំនួនបោះបង់ការសិក្សាដើម្បីជួយរើសអេតចាយឪពុកម្តាយនៅគំនរសំរាមក្នុងខេត្តបាត់ដំបង ប្រឈមបញ្ហាសុខភាព

ខេត្តបាត់ដំបង៖ ខណៈដែលកុមារផ្សេងទៀតមានជីវភាពសមរម្យ មានគ្រួសារផ្គត់ផ្គង់ និងទទួលបានការ អប់រំពេញលេញ ដោយឡែកកុមារមួយចំនួនដែលកំពុងរស់នៅ​លើ​គំនរ​សំរាម​ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង បានបោះបង់ការសិក្សា ប្រឈមបញ្ហាសុខភាព និង​អនាម័យ នៅពេលពួកគេ​កំពុង​ជួយ​រើសសំរាមឪពុកម្តាយពួកគេដើម្បីចិញ្ចឹមក្រពះ។
កញ្ញា ចេន សុជាតា និងក្រុមការងារបស់នាងថតបុរសម្នាក់ដែលកំពុងកាត់ឬស្សីសម្រាប់ធ្វើទ្រឃ្លោក នៅក្នុងខេត្តរតនគិរី កាលពីខែតុលា ឆ្នាំ២០២១។ រូបភាពផ្តល់ឲ្យ

ផលិតករជនជាតិដើមភាគតិចថតភាពយន្តឯកសារសហគមន៍ដែលមានវិបត្តិ

កញ្ញា ចេន សុជាតា ដែលមានអាយុ ១៩ឆ្នាំ មកពីក្រុងបានលុង ខេត្តរតនគិរី បាននិយាយថា ការផលិតភាពយន្តបានក្លាយទៅជាមធ្យោយបាយដ៏សំខាន់មួយសម្រាប់កញ្ញា ដើម្បីប្រារព្ធ និងអភិរក្សវប្បធម៌ជនជាតិដើមទំពួនរបស់កញ្ញា។ ចាប់តាំងពីបានចូលរៀននៅកម្មវិធី ផលិតភាពយន្ត ដែលត្រូវបានរៀបចំដោយ មជ្ឈមណ្ឌលបុប្ផាណាកាលពីឆ្នាំមុន កញ្ញាបានផលិតវីដេអូឯកសារខ្លីមួយដែលរួមបញ្ចូលគំនិតជាច្រើននៅក្នុងការផលិត។
កុមារីម្នាក់ឈរកាយអំបិលនៅពីក្រោយប្រជាពលរដ្ឋផ្សេងទៀតដែលកំពុងកាយអំបិលនាព្រឹកថ្ងៃរះព្រាងៗ នៅខេត្តកំពត។ រូបថតថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/សុវណ្ណ ស្រីពេជ្រ

កុមារមួយចំនួនបោះបង់ការសិក្សាមកជួយប្រមូលអំបិលឳពុកម្ដាយ ដោយសារតែជីវភាពក្រីក្រ

អ្នកស្រីបន្តថា៖«កូនខ្ញុំអាមួយនេះ ថ្នាក់ទី៧ ឈប់រៀន២ឆ្នាំហើយបានមកជួយជំនួស​ដៃជំនួស​ជើងដែរ កូនខ្ញុំស្រួលណាស់រកបានលុយប៉ុន្មានស្រេចតែម៉ែឪឱ្យចាយ ហើយវាឈប់រៀនខ្លួន​ឯងមកជួយការងារ បើធូរធារឱ្យវារៀនដល់ទី១២ ឱ្យវាធ្វើគ្រូ»។
សិស្សថ្នាក់វិទ្យាល័យដើរចេញពីសាលារបស់ពួកគេនៅក្នុងទីក្រុងភ្នំពេញ រូបភាពថតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

សិស្សប្រុសកាន់តែច្រើនប្រឈមនឹងការបោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យ

រចំ សុខា ជាយុវជនវ័យ ១៩ឆ្នាំម្នាក់ បានសម្រេចចិត្តឈប់សិក្សាត្រឹមថ្នាក់ទី៨ កាលពីឆ្នាំមុន។ បច្ចុប្បន្ន សុខា ជួយធ្វើស្រែចម្ការឪពុកម្ដាយនៅស្រុកកំណើតដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ខណៈប្អូនៗបួននាក់ផ្សេងទៀតកំពុងនៅសិក្សានៅឡើយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម