កុមារមួយចំនួនបោះបង់ការសិក្សាមកជួយប្រមូលអំបិលឳពុកម្ដាយ ដោយសារតែជីវភាពក្រីក្រ
អ្នកស្រីបន្តថា៖«កូនខ្ញុំអាមួយនេះ ថ្នាក់ទី៧ ឈប់រៀន២ឆ្នាំហើយបានមកជួយជំនួសដៃជំនួសជើងដែរ កូនខ្ញុំស្រួលណាស់រកបានលុយប៉ុន្មានស្រេចតែម៉ែឪឱ្យចាយ ហើយវាឈប់រៀនខ្លួនឯងមកជួយការងារ បើធូរធារឱ្យវារៀនដល់ទី១២ ឱ្យវាធ្វើគ្រូ»។