
ជនរងគ្រោះនៃអំពើឆបោកដីធ្លីរបស់សេដ្ឋីធ្លាក់ទៅក្នុងពលកម្មកុមារ និងការចំណាកស្រុកដើម្បីរកប្រាក់សងបំណុល
អ្នកស្រី ស៊ាង ស៊ីណាត ក៏ដូចជាអ្នកជិតខាងច្រើននាក់ទៀតរបស់អ្នកស្រីដែរ បានខ្ចីប្រាក់រាប់ម៉ឺនដុល្លារដើម្បីវិនិយោគក្នុងគម្រោងដីធ្លីរបស់មហាសេដ្ឋីមួយរូប ដែលនាំឱ្យអ្នកស្រីធ្លាក់ទៅក្នុងការជំពាក់បំណុលវណ្ឌក នៅពេលដែលក្រុមហ៊ុននេះឈប់សងប្រាក់ឱ្យមកអ្នកស្រីវិញ។