នាយករដ្ឋមន្រ្តីជំរុញឈ្មួញបង្វែរការទិញបំណែកសាច់បង្កកពីក្រៅប្រទេសទៅសាច់ផលិតក្នុងស្រុក
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជំរុញឱ្យឈ្មួញដែលនាំចូលបំណែកនៃសាច់បង្កកពីក្រៅប្រទេសបង្វែរការបញ្ជាទិញទៅកាន់អ្នកផលិតសាច់បង្កកក្នុងស្រុកជំនួសវិញ ខណៈឈ្មួញបញ្ជាទិញទទូចឱ្យការផលិតសាច់បង្កកក្នុងស្រុកឱ្យមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ។