
ពលរដ្ឋអូសរទេះដឹកអីវ៉ាន់បានប៉ះទង្គិចនឹងអាជ្ញាធរច្រកអន្ដរជាតិប៉ោយប៉ែត បន្ទាប់ពីក្មេងស្រីម្នាក់រងហិង្សា
ពលរដ្ឋមានមុខរបរអូសរទេះជិត១០០នាក់បានប៉ះទង្គិចជាមួយអាជ្ញាធរជាច្រើននៅច្រកព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ បន្ទាប់ពីអាជ្ញាធរ២នាក់ប្រើហិង្សាលើក្មេងស្រីម្នាក់រហូតសន្លប់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ប៉ុន្ដែអាជ្ញាធរបានច្រានចោល ខណៈសង្គមស៊ីវិលយល់ថា ការប្រើហិង្សាមិនមែនជាដំណោះស្រាយនោះទេ។