សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ប្តឹង

ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ថ្លែងក្នុងពេលសមាជគណបក្ស នៅរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

មេធាវីរដ្ឋាភិបាលប្ដឹងប្រធានបក្សប្រឆាំង ខណៈមន្ត្រីបក្សប្រឆាំងពីររូបនិងប្រធានសមាគមម្នាក់ត្រូវចាប់ខ្លួន

មេធាវីតំណាងរាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យប្ដឹងប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ពាក់ព័ន្ធនឹងបទសម្ភាសន៍របស់លោកជាមួយសារព័ត៌មាន កាលពីដើមខែកុម្ភៈពីបទ​ធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាល។
សមាជិកគណបក្សភ្លើងទៀនតវ៉ានៅមុខទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបប្ដឹងអាជ្ញាធរប្រឆាំងនឹងការ​លុបសមាជិកភាព និងតួនាទីជាក្រុមប្រឹក្សា

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបក្នុងខេត្តសៀមរាប និងកំពង់ធំ ដាក់ពាក្យ​ប្ដឹងបក្សភ្លើងទៀនទៅកាន់អាជ្ញាធរខេត្តទាំងពីរនេះ ទាមទារឱ្យទប់ស្កាត់ការដកហូត​មុខ​តំណែង​​​​ពីក្រុមប្រឹក្សា និងការបញ្ចប់សមាជិកភាពពីបក្សដោយអយុត្តិធម៌។
ទិដ្ឋភាពនៅខាងក្រោយផ្ទះរបស់ប្រជាសហគមន៍បឹងតាមោក និងជាទីតាំងដែលនឹងត្រូវអនុវត្តគម្រោងអភិវឌ្ឍន៍ប្រឡាយមេរំដោះទឹក។ (រូបភាព៖ ផ្ដល់ឲ្យ)

អាជ្ញាធរខណ្ឌព្រែកព្នៅបញ្ជាឲ្យសហគមន៍បឹងតាមោករុះរើលំនៅដ្ឋាន ដើម្បីជីកប្រឡាយមេរំដោះទឹក

ប្រជា​ពល​រដ្ឋ​រស់​នៅ​តំបន់​បឹង​តាមោក​បាន​ចាត់ទុក​​ថា​សេចក្ដី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ គឺ​ជា​ការ​គំរាម​កំហែង ខណៈដែល​ពួកគាត់​​ត្រូវ​អាជ្ញាធរជូន​ដំណឹង​ឲ្យ​រុះរើផ្ទះ​ តូប និង​កន្លែង​ចិញ្ចឹមត្រី ភ្លាមៗ​ដើម្បី​​យក​ទីតាំង​កសាង​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​មេរំដោះទឹក​។​
លោក ជា ចាន់ (ឆ្វេង) ទម្លាក់សន្លឹកឆ្នោតរបស់គាត់ទៅក្នុងប្រអប់ឆ្នោត អំឡុងពេលបោះឆ្នោត ទីដែលក្រោយមកលោកត្រូវបានជាប់ឆ្នោតជាប្រធានសហជីពនៅរោងចក្រជើងវីងស្តារស៊ូ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឲ្យ)

មេដឹកនាំសហជីពនៅរោងចក្រ វីងស្តារស៊ូ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើលួច បន្ទាប់ពីជាប់ឆ្នោត

លោក ជា ចាន់​ ប្រធានសហជីពនៅរោងចក្រវីងស្តារស៊ូ (Wing Star Shoes) ដែលទើបតែ​ជាប់ឆ្នោតចូលកាន់តំណែងនោះត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទ«សមគំនិតក្នុងអំពើលួច»​ ជុំវិញ​ឧប្បត្តិហេតុមួយដែលតាម​ចោទ​ថា បានកើតឡើងកាលពីពីរឆ្នាំមុន។
ការិយាល័យសមាគមអាដហុកនៅរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

គណបក្សប្រជាជនកម្ពុជាប្តឹងមន្ត្រីជាន់ខ្ពស់សមាគម​អាដហុក ក្រោយ​​​ធ្វើការអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វ​ផ្សាយ

គណបក្ស​ប្រជាជនកម្ពុជា ​បាន​ដាក់​ពាក្យ​ប្ដឹងលោក ស៊ឹង សែនករុណា ​អ្នកនាំពាក្យសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដោយ​ចោទ​ថា ​បាន​ធ្វើ​អត្ថាធិប្បាយ​ដែល​​បង្ក​​ចលាចល និង​​ញុះ​ញង់​​​ឲ្យ​មាន​ការស្អប់ រើសអើង​​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោតព្រឹទ្ធសភា នីតិកាល​ទី​៥ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបើយោងតាមពាក្យបណ្តឹង ដែលចុះផ្សាយដោយសារព័ត៌​មាន​ Fresh News។
អ្នកភូមិនៅ បឹងតាមោក ប្រមូលផ្ដុំគ្នានៅមុខសាលាខណ្ឌព្រែកព្នៅ បន្ទាប់ពីពួកគាត់បានទទួលបានដីកាកោះពីសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

អាជ្ញាធរប្តឹងអ្នកភូមិបឹងតាមោកប្រាំពីរនាក់ ដោយសាររារាំងការរុះរើតូបលក់បន្លែ

ប្រជាពលរដ្ឋបឹងតាមោក ៧នាក់នៅ​ខណ្ឌព្រែកព្នៅ បានទទួលដីកាកោះហៅបន្ថែមពីសាលាដំបូងរាជធានីភ្នំពេញកាល​ពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីពួកគាត់​ប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌកាល​ពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ខេមបូចា/ ព្រីង សំរាំង)

មន្ត្រីក្រសួងរៀបចំដែនដីកំពុងស៊ើបអង្កេតប្រធានមន្ទីររៀបចំដែនដីខេត្តបន្ទាយមានជ័យដែលរងការប្ដឹងពាក់ព័ន្ធនឹងអំពើពុករលួយ

ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងរួមគ្នាបើកការស៊ើបអង្កេតករណី​ប្រធាន​​មន្ទីរដែនដីខេត្តនេះជុំវិញបណ្ដឹងពីមន្ត្រីក្រោមឱវាទថា បានប្រព្រឹត្តអំពើពុករលួយ តាម​រយៈ​កេង​បន្លំ​ប្រាក់បុគ្គលិក និងទារប្រាក់បន្ថែមពីប្រជាពលរដ្ឋក្នុងការធ្វើឯកសារផ្សេងៗ។
ថ្នាក់ដឹកនាំនិងសមាជិកគណបក្សភ្លើងទៀនជួបជុំគ្នានៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ (ទំព័រហ្វេសប៊ុកគណបក្សភ្លើងទៀន)

ទោះបីមានការគំរាមកំហែង មេដឹកនាំគណបក្សភ្លើងទៀននិយាយថា គណបក្សនេះផ្តោតលើគោលនយោបាយនិងសកម្មភាពមូលដ្ឋាន

ខណៈដែលថ្នាក់ដឹកនាំកំពូលរបស់គណបក្សភ្លើងទៀន ប្រឈមមុខនឹងការប្តឹងផ្តល់ និងការចាប់ខ្លួន ក្រុមមេដឹកនាំគណបក្សនេះនិយាយថា ខ្លួន​កំពុងផ្តោតលើសកម្មភាពតាមមូលដ្ឋាន និងរៀបចំបង្កើត​គោល​នយោបាយ​គណបក្សនៅមុន​ការ​បោះឆ្នោតជាតិនាខែកក្កដា។

ព័ត៌មានថ្មី

អត្ថបទពេញនិយម