សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ប្រឈម

សកម្មភាពអ្នកសារព័ត៌មានឯករាជ្យម្នាក់កំពុងអង្គុយសរសេរអត្ថបទព័ត៌មាន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា)

អ្នកសារព័ត៌មាន៖ ការស្វែងរកប្រភពអត្ថាធិប្បាយលើបញ្ហារសើបកំពុងប្រឈម ខណៈលំហសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកាន់​តែរងការរឹតត្បិត

ទស្សនៈ៖ អ្នកសារព័ត៌មាន មកពី​ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជាអះអាងថា ពួកគេកំពុងប្រឈម​ឧបសគ្គក្នុងការស្នើសុំសម្ភាស ឬសុំមតិយោបល់ពីប្រភពអ្នកវិភាគឯករាជ្យ និងអ្នកអត្ថាធិប្បាយសង្គមលើប្រធានបទបែបរិះគន់ ឬបញ្ហារសើប ដោយសារពួកគេបារម្ភពីការបញ្ចេញមតិនៅលើប្រព័ន្ធផ្សព្វផ្សាយ។
សិស្សានុសិស្សកំពុងជិះទូកជាមួយគ្រូបង្រៀនដើម្បីទៅសាលាបឋមសិក្សាពាក់កន្ទេល ស្ថិតនៅតំបន់បឹងទន្លេសាប ក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ (រូបភាពផ្ដល់ឱ្យ)

សាលាបឋមសិក្សាមួយនៅតំបន់ទន្លេសាប​ក្នុងខេត្តបាត់ដំបង «ប្រឈមនឹងការខ្វះខាតសម្ភារៈសិក្សា» និងមធ្យោបាយធ្វើដំណើរ

សាលាបឋមសិក្សាពាក់កន្ទេល ដែលមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង កំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជាសាលាទ្រុឌទ្រោម គ្មានមធ្យោបាយសម្រាប់ដឹកសិស្ស ណាមួយឆ្នាំនេះ ទឹកទន្លេស្រកខ្លាំងដែលប៉ះពាល់ដល់ការសិក្សារបស់កុមារ និងខ្វះខាតសម្ភារៈសិក្សាជាច្រើន។
រូបភាពកម្មករកម្មការិនីនៅរោងចក្រម៉ៅការដេរបន្តខ្នាតតូចមួយ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវបានអង្គការអុកស្វាម រំលេចក្នុងរបាយការណ៍ស្រាវជ្រាវ ស្តីពី«ការទទួលបានការងារសម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា»។ (ខេមបូចា/ ប៉ា តុងចិន)

អង្គការមួយរកឃើញថា កម្មកររោងចក្រ​ម៉ៅការដេរបន្តទទួលបានប្រាក់ឈ្នួលទាប និងប្រឈមការរំលោភសិទ្ធិ

កម្មករកម្មការិនីធ្វើការនៅរោងចក្រម៉ៅការដេរបន្ត​ប្រឈមនឹងការរំលោភសិទ្ធិការងារធ្ងន់ធ្ងរ ដោយពួកគេមិនទាន់ទទួលបានការអនុវត្តសិទ្ធិ និងកិច្ចគាំ​ពារសង្គមនៅកន្លែងការងារដូចមានចែងក្នុងច្បាប់នៅឡើយ តែផ្ទុយទៅវិញពួកគេរងការបង្ខំឱ្យធ្វើការលើសម៉ោងពីសំណាក់ថៅកែក្រុមហ៊ុន ទាំងដែលទទួលបានប្រាក់ឈ្នួលទាប។
កីឡាការិនី វី ស្រីឆាយ (ក្រហម) បានប្តូរកណ្តាប់ដៃជាមួយអ្នកប្រដាល់របស់អ៊ីរ៉ង់ Negin Shahinfar សម្រាប់ការប្រកួតអន្តរជាតិ នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២៥ ឧសភ៤ ឆ្នាំ២០២៥។ (ខេមបូចា/ ស៊ា បញ្ញា)

គុនខ្មែរនៅតែប្រឈមវិបត្តិខ្វះធនធានកីឡាការិនី ទោះទីផ្សារប្រកួតអន្តរជាតិចាប់ផ្តើមកម្រើកវិញ

ផ្តើមចេញពីការ​ប្រកួត​ស្ម័គ្រចិត្ត នៅតាម​វត្ត​អារាម និងកម្មវិធីបុណ្យ​ទាន​តាមភូមិ ជាលក្ខណៈ​កម្សាន្ត​នោះ វិស័យ​កីឡាប្រដាល់​គុនខ្មែរ ចាប់ផ្តើម​មាន​ការ​ប្រកួត និងមានការ​ផ្សាយ​ផ្ទាល់​នៅ​ទូទាំង​ប្រទេស​ជា​ផ្លូវ​ការ នៅពេល​សង្វៀន​ប៉ុស្តិ៍លេខ​៥ បាន​បើកដំណើរ​ការនៅឆ្នាំ​១៩៩៥ ហើយក្រោយ​មកក៏មានសង្វៀនមួយចំនួនទៀតបើកជាបន្តបន្ទាប់ ។
បុរសម្នាក់ជាកសិករកំពុងចិតផ្កាត្នោត ដើម្បីត្រងទឹកត្នោតដែលផុសក្នុងផេកសមាគមស្ករត្នោតកំពង់ស្ពឺ ក្នុងឆ្នាំ២០២៣។

សមាគមស្ករត្នោតកំពង់ស្ពឺប្រឈមនឹងកង្វះកម្លាំងពលកម្មជាយុវជនដើម្បីផលិតស្ករត្នោត

សមាគមស្ករត្នោតកំពង់ស្ពឺប្រឈមកង្វះកម្លាំងពលកម្មជាយុវជន​ផលិតស្ករត្នោតនាំ​ទៅក្រៅ​ប្រទេស​​​​ខណៈក្រសួងកសិកម្មជំរុញឱ្យមានការអភិរក្សដើមត្នោតបន្ថែមទៀត។  
តំណាងពលរដ្ឋដាក់ញត្ដិដើម្បីសុំកិច្ចអន្ដរាគមន៍ពីក្រសួងរៀបចំដែនដី លើពលរដ្ឋខេត្ដឧត្ដរមានជ័យ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ឃាង សុខមាន)

តំណាងពលរដ្ឋដាក់ញត្ដិនៅក្រសួងរៀបចំដែនដីស្នើសុំឱ្យចេញបណ្ណកម្មសិទ្ធិ និងផ្ដល់ដីបន្ថែម

ពលរដ្ឋ១០នាក់ជាតំណាងពលរដ្ឋ៧១១គ្រួសារមកពីខេត្ដឧត្ដរមានជ័យបាននាំគ្នាឡើងមក​ដាក់ញត្ដិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យក្រសួង​ជួយអន្ដរាគមន៍​លើ​បញ្ហាដីធ្លីរបស់ពួកគេ ខណៈពួកគេថា កំពុងធ្លាក់ខ្លួនក្នុងវិបត្ដិបំណុលដែលប៉ះពាល់ដល់​ជីវភាព និង​ប្រឈម​បញ្ហាផ្សេងៗ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
ដីជនជាតិដើមភាគតិចពូនងដែលរដ្ឋាភិបាលបានកាត់ទៅឱ្យក្រុមហ៊ុនឯកជនដើម្បីវិនិយោគលើផ្ទៃដី២៥៥ហិកតារហូតមានការតវ៉ា ស្ថិតនៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ដមណ្ឌលគិរី។ (រូបភាពផ្ដល់ឱ្យ)

ជនជាតិដើមភាគតិចពូនងខេត្ដមណ្ឌលគិរីជាង៥០គ្រួសារប្រឈមការបណ្តេញចេញ

ជនជាតិដើមភាគតិចពូនងខេត្ដមណ្ឌលគិរីជាង៥០គ្រួសារប្រឈមការបណ្ដេញទាំងបង្ខំ និង​ពលរដ្ឋច្រើនគ្រួសារទៀតប្រឈមបាត់​បង់​ដីសហគមន៍ដែលដូនតាបន្សល់ទុកច្រើនជំនាន់ ក្រោយ​​​អាជ្ញាធរអនុវត្ដ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាលលើផ្ទៃដី២៥៥ហិកតាដោយធ្វើ​អនុប្បយោគ​ឱ្យក្រុមហ៊ុន​ឯកជន​មួយ។
ធុរកិច្ចបង្កើតថ្មីរបស់ចិន ឈ្មោះ App EV Bike បានបើកទីតាំងមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ កាលពីខែមុន ក្នុងគោលបំណងរៀបចំបើកការិយាល័យ ខណៈដែលវិស័យនេះកំពុងផុលផុសឡើងនៅកម្ពុជា។ (ខេមបូចា/ ទិត ច័ន្ទតារា)

អ្នកបើកបរយានយន្តអគ្គិសនីនៅតែប្រឈមនឹងឧបសគ្គជាច្រើន ទោះបីជារដ្ឋាភិបាលមានគោលដៅបង្កើតហេដ្ឋារចនាសម្ព័ន្ធក្ដី

អ្នកបើកបរ​សេវាដឹកជញ្ជូន​នៅភ្នំពេញ ទេព កក្កដា បានជ្រើសរើសទិញ​ម៉ូតូ​អគ្គិសនី​មួយ​គ្រឿង​​កាលពី​ប្រាំបីខែមុន បន្ទាប់ពី​ប្រើប្រាស់​ម៉ូតូប្រើសាំងប្រចាំថ្ងៃរបស់​លោក​អស់​រយៈពេល​បីឆ្នាំកន្លះ​មក។ សម្រាប់រូបលោក វាមិនមែន​ព្រោះតែថ្លៃហ្គាស​មួយមុខនោះ​ទេ ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម