![](https://b1949157.smushcdn.com/1949157/wp-content/uploads/2023/11/2023-11-26-13.41.02-1000x629.jpg?lossy=1&strip=0&webp=1)
ពិធីបុណ្យអុំទូកចាប់ផ្តើមនៅថ្ងៃនេះ បន្ទាប់ពីខកខានបួនឆ្នាំជាប់គ្នា
កម្ពុជាចាប់ផ្តើមប្រារព្ធពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ដែលមានរយៈពេលបីថ្ងៃគឺពីថ្ងៃទី២៦ ដល់២៨ ខែវិឆ្ឆិកា ឆ្នាំ២០២៣ ។ ពិធីនេះបានអាក់ខានជាបន្តបន្ទាប់ដោយសារទឹកជំនន់ ការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងកិច្ចប្រជុំអាស៊ាន។ នៅឆ្នាំនេះមានទូកងចូលរួមប្រកួតប្រណាំងចំនួន៣៣៧ទូក និងសរុបកីឡាករអុំ និងបម្រុងមានចំនួន២០៤១៧នាក់។ (ខេមបូចា/ព្រីង សំរាំង)