តុលាការក្រុងភ្នំពេញបើកសវនាការជំនុំជម្រះលើសំណុំរឿងប្រធានសហជីពណាហ្គាវើលដ៍ និងកូដករប្រាំបីនាក់ពីបទញុះញង់
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពណាហ្គាវើលដ៍ និងជនជាប់ចោទ៨នាក់ផ្សេងទៀតបានបង្ហាញខ្លួនសម្រាប់សវនាការថ្ងៃដំបូងនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។ ស៊ីថរ និងសហការីទាំងអស់បានបដិសេធការចោទប្រកាន់ពីបទញុះញង់លើពួកគេ លើកលែងតែម្នាក់ប៉ុណ្ណោះ។