សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ប្រធានសហជីព

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា ថ្លែងចំណាប់អារម្មណ៍បើកម្មវិធីក្នុងកិច្ចប្រជុំប្រចាំឆ្នាំសហភាពការងារកម្ពុជា នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាព៖ CLC)

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​តម្កល់​ទោសលើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​តម្កល់​ការ​ផ្ដន្ទាទោស​លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​កម្មករ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា (CTSWF) ពី​បទ​ញុះញង់​តាម​មាត្រា៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ«ធ្វើ​ឲ្យ​ខូច​ដល់​ការ​សម្រេច​របស់​តុលាការ» តាម​មាត្រា ៥២៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ១៨ខែ និង​ពិន័យ​ជា​ប្រាក់២លាន​រៀល (៥០០ដុល្លារ)។
រថយន្ត​ពន្ធនាគារ​ដឹក​អ្នក​ទោស​រួម​ទាំង​លោក​ ម៉ម រិទ្ធី ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញដើម្បី​បើក​សវនាការ​នៅ​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរោង) 

ប្រធានសហជីព លោក ម៉ម រិទ្ធី ស្នើតុលាការទម្លាក់បទចោទ

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​ប្រធាន​សហជីព​លោក ម៉ម រិទ្ធី បន្ទាប់​ពី​លោក​សម្តែង​ការ​ខក​ចិត្ត​ដែល​តុលាការ​បាន​បើក​សវនាការ​កាត់​ទោស​កំបាំង​មុខ​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល១៨ខែ។
លោក ជា ចាន់ ប្រធាន​សហជីព​នៅរោងចក្រវីង​ស្តារ​ស៊ូ បានពកូន​ៗរបស់លោក ​បន្ទាប់​ពី​លោកត្រូវ​បាន​ដោះ​លែងឱ្យមានសេរីភាពឡើងវិញ ​នៅ​ថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ផ្តល់ឱ្យ)

សាលា​ឧទ្ធរណ៍បានសម្រេចដោះលែងប្រធាន​សហជីព​លោក ជា ចាន់ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពី​ជាប់ពន្ធនាគារ៦​ខែ

សាលា​ឧទ្ធរណ៍​​ភ្នំពេញ​បាន​ប្រកាសសាលដីកា ដោយសម្រេចឱ្យ​​ប្រធាន​សហជីពនៅរោងចក្រ​វីង​ស្តារស៊ូ (Wing Star Shoes) ​លោក ជា ចាន់ រួចផុតពីបទចោទប្រកាន់ ដែល​លោកត្រូវបានជាប់​ពន្ធនាគារ​អស់​រយៈពេល៦ខែ។ លោក ចាន់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយមិនមានដីការបស់តុលាការកាលពីខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីម្ចាស់រោងចក្រដែលលោកបម្រើការងារបានដាក់ពាក្យ បណ្តឹង ខណៈពេលដែលលោកបានជាប់ជាប្រធានសហជីព។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា និងសមាជិកសហជីពផ្សេងទៀតប្រមូលផ្ដុំនៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីតាមដានការប្រកាសសាលក្រមលោក ជា ចាន់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាព៖ សហព័ន្ធសហជីពកម្ពុជា)

តុលាការខេត្តកំពង់ស្ពឺផ្តន្ទាទោសប្រធានសហជីពនៅរោងចក្រស្បែកជើង​វីងស្តារស៊ូ ឱ្យជាប់ពន្ធនាគារមួយឆ្នាំ

សាលាដំបូងខេត្ត​កំពង់​ស្ពឺ​បាន​ផ្តន្ទាទោស​ប្រធាន​សហជីព​នៅរោងចក្រវីងស្តារស៊ូ (Wing Star Shoes)​ ឲ្យ​ជាប់​ពន្ធនាគារ​​មួយ​ឆ្នាំ​ក្រោម​បទ​ចោទ​សមគំនិត​លួច ប៉ុន្តែតុលាការបានឱ្យលោក ជា ចាន់ ត្រូវ​អនុវត្តទោសក្នុង​ពន្ធនាគារ​ចំនួន​ប្រាំមួយ​ខែ និង​ប្រាំមួយ​ខែ​ទៀត​ត្រូវព្យួរ​ ដែល​ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២៤។​
រថយន្តពន្ធនាគារបានដឹក កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល៍ (LRSU) ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកញ្ញាត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ រូបថតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ឈឹម ស៊ីថរ ប្រធានសហជីពក្រុមហ៊ុន​ណាហ្គាវើល៍ ត្រូវបានផ្តន្ទាទោស​ឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំពីបទញុះញង់

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ បានផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព​ទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរ​នៃក្រុមហ៊ុន​ណាហ្គាវើល៍ (LRSU) និង​សមាជិក​ប្រាំបីនាក់ទៀត ឱ្យជាប់ពន្ធនាគារចន្លោះពី១ឆ្នាំទៅពីរឆ្នាំពីបទញុះញង់​បង្ក​ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ​សង្គម។
កម្មករប្រមូលសំរាមក្រុមហ៊ុន MIZUDA ធ្វើការតវ៉ាពេលព្រលឹមវេលាម៉ោងប្រហែល៥ នៅមុខក្រុមហ៊ុន នៅជាយរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

កម្មករក្រុមហ៊ុន MIZUDA តវ៉ាឱ្យក្រុមហ៊ុនយកបុគ្គលិកចូលធ្វើការវិញ និងគោរពច្បាប់ការងារ

កម្មករប្រមូលសំរាមនៃក្រុមហ៊ុន MIZUDA ប្រហែល១០០នាក់ បានតវ៉ានៅមុខក្រុមហ៊ុន​នៅ​ម៉ោង​ប្រាំព្រឹកថ្ងៃទី១៦ ខែមីនា ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកលោក ម៊ី ផាន ដែលឈរ​ឈ្មោះ​ជាប្រធានសហជីពចូលធ្វើការវិញ និងប្រគល់លុយដែលយកជាថ្នូរ​ដើម្បីបានការងារ​ឱ្យកម្មករវិញ ពិសេសកុំគាបសង្កត់ម៉ោងការងារដល់កម្មករ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម