គម្រោងនីតិរដ្ឋពិភពលោករកឃើញថា នីតិរដ្ឋនៅកម្ពុជាទាបជាងគេនៅក្នុងតំបន់

សាច់ញាតិរបស់អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារត្រូវបានឡោមព័ទ្ធដោយអាជ្ញាធរក្នុងពេលតវ៉ានៅជិតសាលាដំបូងរាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ខេមបូចា/ ព្រីងសំរាំង

ការសិក្សាថ្មីមួយរបស់គម្រោងនីតិរដ្ឋពិភពលោក (World Justice Project) ប្រចាំ​ឆ្នាំ២០២១បាន​រកឃើញថា នីតិរដ្ឋនៅកម្ពុជាទាបជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិច និង​មាន​​ចំណាត់​ថ្នាក់​ទី​១៣៨ក្នុងចំណោមប្រទេស១៣៩នៃគម្រោងសិក្សា ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចាត់ទុកថារបាយ​ការណ៍នេះមិន​អាច​ជឿទុកចិត្តបាន។