ឪពុកម្ដាយមានកូនអូទីហ្សឹមកំពុងជួបការលំបាកជាមួយនឹងឥទ្ធិពលនៃការប្រើប្រាស់ទូរសព្ទដៃ
អ្នកស្រី ស៊ន សុខឃៀង វ័យ ២៩ឆ្នាំ ជាអ្នកផលិតវីដេអូ រស់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ អ្នកស្រីមានការព្រួយបារម្ភ និងពិបាកចិត្តជាខ្លាំងនៅពេលកត់សម្គាល់ឃើញថាកូនប្រុសរបស់អ្នកស្រីមានការយឺតយ៉ាវក្នុងការចេះនិយាយ។ រហូតដល់អាយុបីឆ្នាំ កូនអ្នកស្រីពេលខ្លះនិយាយបានតែពាក្យ «ប៉ា» និង «ម៉ាក់» ក្នុងមួយថ្ងៃពេញ។ នៅពេលជួបប្រឹក្សាជាមួយអ្នកជំនាញ ទើបអ្នកស្រីដឹងថាកូនមានអូទីហ្សឹម។