សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ប្រព័ន្ធផ្សព្វផ្សាយ

ទិដ្ឋភាពខាងក្រោយនៃបរិវេណដ៏ធំ និងមានការយាមកាមយ៉ាងរឹងមាំក្នុងខេត្តកំពង់ស្ពឺ (ដែលគេស្គាល់ថាជា Mango Park) ត្រូវបានប៉ូលិសឆ្មក់ចូលកាលពីខែតុលា បន្ទាប់ពីមានរបាយការណ៍អំពីទារុណកម្ម។ ថ្ងៃទី4 ខែធ្នូ ឆ្នាំ2024។ (ខេមបូចា/ Coby Hobbs)

ការវាយឆ្មក់អាថ៌កំបាំង៖ មនុស្សជាងមួយពាន់នាក់អាចជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស

ទោះបីជាមានការវាយឆ្មក់របស់ប៉ូលិស និងការលាតត្រដាងប្រព័ន្ធផ្សព្វផ្សាយក៏ដោយ អគារលំនៅដ្ឋានក្នុងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលសង្ស័យថាមានបណ្តាញបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ដែលដំណើរការដោយកម្លាំងពលកម្មដែលត្រូវបានជួញដូរ ហាក់ដូចជានៅតែដំណើរការ ឬមិនទាន់មានលទ្ធផលតាមការរំពឹងទុកនៃការជួយសង្គ្រោះដ៏ច្រើននៅឡើយ​។
ពិធី​បើកការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​តម្លៃ​១,៧​ពាន់​លាន​ដុល្លារ​នៅ​ខេត្តកណ្តាល​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៤​។​ (ខេមបូចា/ ព្រីង ​សំរាំង​)

ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​រិះគន់​គម្រោងព្រែកជីក​ហ្វូណន​ដែល​ជាប់​គាំង ខណៈ​ពលរដ្ឋ​រងគ្រោះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​បច្ចុប្បន្នភាព

ទោះបីជាមានការសន្យាអំពីតម្លាភាព និងកិច្ចសហការក៏ដោយ គម្លាតទំនាក់ទំនង និងសកម្មភាព​បានកើតឡើងបន្ទាប់ពីការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។ ខណៈពេលដែលអ្នកស្រុកបន្តស្នើសុំរដ្ឋាភិបាលសម្រាប់ការធ្វើបច្ចុប្បន្នភាព និងការវាយតម្លៃផលប៉ះពាល់លឿនជាងមុន។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរិះគន់គម្រោងសម្រាប់ការជាប់គាំង ដោយលើកឡើងពីបញ្ហាផ្តល់មូលនិធិពីប្រទេសចិន។
David Walmsley ជានិពន្ធនាយក The Globe and Mail និងជាអ្នកបង្កើតទិវាព័ត៌មានពិភពលោកនៃប្រទេសកាណាដា។

សារព័ត៌មានគឺជាសំណាញ់សុវត្ថិភាពរបស់សង្គម

ទស្សនៈ៖ ចំនួននៃបន្ទប់សារព័ត៌មាន ឬស្ថាប័នសារព័ត៌មាន បានចុះឈ្មោះចូលរួមទិវាសារព័ត៌មានពិភពលោកឆ្នាំ២០២៤ ដែលធ្វើឱ្យមានការទទួលស្គាល់ពីឥទ្ធិពលជាវិជ្ជមាននៃសារព័ត៌មាននៅទូទាំងពិភពលោក។
ការិយាល័យសមាគមអាដហុកនៅរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

គណបក្សប្រជាជនកម្ពុជាប្តឹងមន្ត្រីជាន់ខ្ពស់សមាគម​អាដហុក ក្រោយ​​​ធ្វើការអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វ​ផ្សាយ

គណបក្ស​ប្រជាជនកម្ពុជា ​បាន​ដាក់​ពាក្យ​ប្ដឹងលោក ស៊ឹង សែនករុណា ​អ្នកនាំពាក្យសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដោយ​ចោទ​ថា ​បាន​ធ្វើ​អត្ថាធិប្បាយ​ដែល​​បង្ក​​ចលាចល និង​​ញុះ​ញង់​​​ឲ្យ​មាន​ការស្អប់ រើសអើង​​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោតព្រឹទ្ធសភា នីតិកាល​ទី​៥ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបើយោងតាមពាក្យបណ្តឹង ដែលចុះផ្សាយដោយសារព័ត៌​មាន​ Fresh News។
លោក អ៊ិត សូធឿត នាយកនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅមុខការិយាល័យវីអូឌី ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

VOD នឹងផ្សាយឡើងវិញពីសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទកាលពីដើមឆ្នាំនេះ

ប្រព័ន្ធផ្សព្វផ្សាយវីអូឌី នឹងបើកដំណើរការផ្សាយឡើងវិញនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣​នេះត​ទៅ បន្ទាប់​ពីប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រូវបានរដ្ឋាភិបាលកម្ពុជាបិទកាលពីខែកុម្ភៈ​ដើមឆ្នាំនេះ យោងតាម​សេចក្តី​ប្រកាសព័ត៌មានដែលផុសនៅលើទំព័រហ្វេសប៊ុក វីអូឌី ខែ្មរ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម