សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: ប្រព័ន្ធលូ

មន្ត្រីសង្កាត់អូរម៉ាល់ផ្ដល់សេវាជូនប្រជាពលរដ្ឋដោយមិនមានយកកម្រៃបន្ថែម ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។ (ហែល កំសាន)

ប្រជា​ពល​រដ្ឋ និង​អាជ្ញាធរអំពាវនាវឲ្យ​បង្កើន​ថវិកាជាតិ​ដើម្បី​បំពេញតម្រូវ​ការ​ប្រជា​ពល​រដ្ឋ

អាជ្ញាធរ​សង្កាត់​អូរម៉ាល់​ក្នុង​ក្រុង​បាត់ដំបង និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ផ្សេងទៀត​បាន​គូស​បញ្ជាក់ពី​ភាព​ខ្វះ​ខាត​ក្នុង​ការ​ប្រើ​ប្រាស់​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ឃុំ ដើម្បី​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និង​តម្រូវ​ការ​ផ្សេង​ទៀត​របស់​ប្រជា​ពល​រដ្ឋ។ ជាក់ស្ដែង ថវិកាកន្លងមកគឺមិន​គ្រប់​គ្រាន់​សម្រាប់កសាង​ផ្លូវ និង​ប្រព័ន្ធ​លូ​ផង​ដែរ​។​
សិស្ស២នាក់កំពុងដើរឆ្លងកាត់ផ្លូវបេតុងមួយខ្សែស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដែលគ្រឿងចក្រកំពុងកាយ ដើម្បីតភ្ជាប់ប្រព័ន្ធលូរំដោះទឹកកខ្វក់ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ (រូបថត៖ ប៉ា តុងចិន)

ការអភិវឌ្ឍមិនស៊ីសង្វាក់ក្នុងក្រុងបាត់ដំបងបណ្តាល​ឱ្យ​ប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ

«ប៉ះពាល់ដល់យើងអ្នករកស៊ី! ឥឡូវលក់បានសព្វគ្រប់មួយព្រឹកទាំងដើមទាំងចុង បាន៥ម៉ឺន​ទេឥឡូវ។ ថយចុះច្រើនមែនទែន! ដូចថាយើងធ្លាប់បាន១៥ម៉ឺន ធ្លាក់មកត្រឹម៤ ឬ៥ម៉ឺន» នេះ​ជាសម្តីរបស់អ្នកស្រី ជយ ហឿម ដែលជាអ្នកប្រកបរបរលក់ភេសជ្ជៈ និងអាហារពេលព្រឹក ស្ថិត​ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។
ផ្ទះប្រជាពលរដ្ឋលិចដោយសារតែមិនមានប្រព័ន្ធលូបង្ហូរត្រឹមត្រូវ ដែលទឹកហូរមកជាកាកសំណល់បង្គន់មានក្លិនស្អុយពេលរដូវវស្សា។ រូបភាពផ្ដល់ឱ្យ

ពលរដ្ឋមួយចំនួនក្នុងខណ្ឌឫស្សីកែវស្នើអាជ្ញាធរធ្វើប្រព័ន្ធលូ ចៀសវាង​ជន់លិចពីការបង្ហូរទឹកលូនៅរដូវភ្លៀង

ពលរដ្ឋរស់នៅសហគមន៍ស្រ្តីក្លាហាន ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ស្នើឱ្យអាជ្ញាធរមូលដ្ឋានរៀបចំប្រព័ន្ធលូ​ឱ្យបានត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការ​បង្ហូរកាកសំណល់​បង្គន់ និងទឹកលូ ធ្វើឱ្យជន់លិចផ្ទះ ជះក្លិនស្អុយ និងបង្កការ​លំបាក​ដល់ការ​រស់នៅរបស់ពួកគេមុននឹងរដូវវស្សាឈានចូលមកដល់។
បុរសចំណាស់ម្នាក់ កំពុងដងទឹកលូដែលដក់ត្រាំយូរខែ មកជះលាងទីធ្លាខាងមុខផ្ទះ ដោយនិយាយថា ទឹកនេះដក់រាប់ខែ និងមានក្លិនស្អុយ។ រូបថតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ពលរដ្ឋនៅភូមិព្រែកតាគង់ត្រូវទឹកស្អុយជនលិចរាប់ខែ ស្នើអាជ្ញាធរ​ជួយដោះស្រាយប្រព័ន្ធលូ

ចុះពីស្ពានអាកាសក្បាលថ្នល់ប្រមាណ១គីឡូម៉ែត្រ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ប្រជាពលរដ្ឋប្រមាណ​៣០គ្រួសារ លើកឡើងថាពួកគេរស់នៅជាមួយទឹកស្អុយ​ជន់លិចផ្លូវ និងផ្ទះអស់ជាច្រើនខែមកហើយ ពួកគេស្នើឱ្យ​អាជ្ញាធរពាក់ព័ន្ធ​ជួយដោះស្រាយ​ប្រព័ន្ធ​​​លូឱ្យបានឆាប់។
មន្ត្រីជំនាញចុះធ្វើលូមួយខ្សែក្នុងក្រុងបាត់ដំបង។ រូបថត មុនីបញ្ញា

ការអភិវឌ្ឍប្រព័ន្ធលូនៅក្នុងក្រុងបាត់ដំបងជួយបញ្ចៀសជំនន់ទឹកភ្លៀង

ការអភិវឌ្ឍប្រព័ន្ធលូ នៅក្នុងក្រុងបាត់ដំបង កំពុងដំណើរការល្អប្រសើរ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ​ក្នុង​រស់នៅ ​ពុំសូវមានបញ្ហាជន​លិច​ ដោយ​សារជំនន់​ទឹកភ្លៀងដូចកាលពីមុន​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម