សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ប្រយុទ្ធប្រឆាំង

ទីតាំងឆបោកនៅលើភ្នំបូកគោ ខេត្តកំពត (ខេមបូចា/ Jack Brook)

របាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៖ កម្ពុជាមិនបានគោរពតាម «ស្តង់ដារអប្បបរមា» ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញ​របាយ​ការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកម្ពុជាមិន​បាន​គោរ​ព​តាម «ស្តង់ដារអប្បបរមា» ក្នុង​ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ហើយ «មិនបានខិតខំប្រឹងប្រែងជា​ដុំកំភួន​ ដើម្បីធ្វើដូច្នេះទេ» ក្នុងរយៈពេល​ពីរ​ឆ្នាំ​ជាប់គ្នា​នេះ។
លោកស្រី ម៉ៃ ពៅ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារស្រុកស្វាយលើ ចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទាមតិ។ រូបថត ភី រចនា

អាជ្ញាធរឃុំបឹងមាលាចូលរួមប្រយុទ្ធប្រឆាំងដើម្បីលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ

អាជ្ញាធរនៅក្នុងឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បាន​យកចិត្តទុកដាក់ក្នុងការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ដោយបាន​​ចូលរួមផ្សព្វផ្សាយ និង​អន្តរាគមន៍លើ ករណីអំពើហិង្សាក្នុងគ្រួសារ​ នៅពេលកើតមានឡើង ដើម្បី​ជួយដល់ស្ត្រីនិងកុមារដែលរងគ្រោះ។ អ្នកនាង ម៉ារី ពលរដ្ឋរស់នៅក្នុងឃុំបឹងមាលា ស្រុកស្វាយលើ បានលើកឡើងថា អាជ្ញាធរនៅក្នុងឃុំតែងតែយកចិត្តទុកដាក់ក្នុងការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ដូចជាការចូលរួមផ្សព្វផ្សាយ អន្តរាគមន៍លើករណីអំពើហិង្សាពេលកើតមានឡើង ដើម្បីជួយដល់ស្ត្រីនិងកុមារដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ​។ អ្នកនាង ម៉ារី បានថ្លែងថា ៖ «ទោះជាយ៉ាងនេះក្តី ខ្ញុំទទូចឲ្យអាជ្ញាធរបន្តការយកចិត្តទុកដាក់បង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងជួយចុះមកអន្តរាគមន៍ទាក់ទងនិងបញ្ហាអំពើហិង្សាឲ្យបានទាន់ពេលវេលា…

ព័ត៌មានថ្មី

អត្ថបទពេញនិយម