សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ប្រឡាយ

កសិករកំពុងបូមទឹកពីប្រឡាយចូលស្រែ ស្ថិតនៅឃុំស្វាយអង្គ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ពក ពន្លឺ)

កសិករតាមខេត្តមួយចំនួនស្នើរដ្ឋាភិបាលបង្វែរថវិកាថ្នាក់ក្រោមជាតិ​ខ្លះទៅស្តារប្រឡាយទឹក និងព្រែក ដើម្បីជួយសម្រួលដល់ការធ្វើកសិកម្ម

កសិករនៅតាមខេត្តមួយចំនួនអំពាវនាវសុំរដ្ឋាភិបាលពិចារណាបង្វែរថវិកាថ្នាក់ក្រោមជាតិមួយផ្នែក ដើម្បីប្រើប្រាស់ក្នុងការស្តារព្រែក ស្ទឹង និងប្រឡាយទឹក ដើម្បីជួយកសិកម្មរបស់ពួកគេក្នុងរដូវប្រាំង បន្ទាប់ពីស្រូវស្រែពួកគេខូចខាត និងកសិករខ្លះទៀតជំពាក់បំណុល ព្រោះមិនអាចដាំដុះដំណាំបានដោយសារគ្មានទឹកស្រោចស្រព។
ប្រជាពលរដ្ឋនាំគ្នាយកគោយន្តបូមទឹកពីទំនប់កំពីងពួយដើម្បីស្រោចស្រពស្រូវប្រាំងរបស់ពួកគាត់នៅក្រោមអាង។ រូបថតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

កសិករបូមទឹកអាងកំពីងពួយដាក់ស្រែប្រាំង ខណៈមន្ទីរធនធានទឹកចុះហាមឃាត់ព្រោះទឹកអាងស្រកខ្លាំង

កសិករជាច្រើននាក់បានញាប់ដៃញាប់ជើងដោយប្រើប្រាស់ម៉ាស៊ីនគោយន្តរាប់សិបគ្រឿង​តម្រៀប​គ្នាបូមទឹកចេញពីអាងកំពីងពួយស្ថិតនៅឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង ទម្លាក់​ទៅប្រឡាយក្បែរនោះនឹងបន្តបូមបញ្ចូលស្រែប្រាំងរបស់ពួកគាត់ខ្ទង់ពាន់ហិកតា ​ខណៈ​ដែល​បរិមាណទឹកក្នុងអាងបានរីង​ស្រកខ្លាំង កន្លែងខ្លះស្រកដល់បាតទៅហើយ។
អ្នកភូមិបោះបាវដែលមានកម្ទេចដុំថ្ម​ចូលប្រឡាយពង្វាងទឹកស្អុយ ស្ថិតក្នុង​ភូមិ​ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលអាជ្ញាធរកាយកាត់ដីកម្មសិទ្ធិ​ប្រជាពលរដ្ឋ​ ខណៈពួកគេ​បារម្ភ​ថា ​អាជ្ញាធរនឹងមិនគោរពសន្យាប្រគល់ដីឱ្យពួកគេវិញ។ ​រូបថតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង​ សំរាំង)

ម្ចាស់ដីប៉ះប្រឡាយពង្វាងទឹកព្រែកតាគង់១ជួបផលលំបាក ព្រោះអាជ្ញាធរមិនទាន់ប្រគល់ដីឱ្យវិញ

ពលរដ្ឋជាម្ចាស់ដីប៉ះគម្រោងប្រឡាយពង្វៀងទឹកនៅភូមិព្រែកតាគង់១ ក្នុងសង្កាត់ចាក់​អង្រែ​លើ ខណ្ឌមានជ័យ អះអាងថា មានជីវភាពលំបាក និងជួបការលំបាកនានា ដោយសារតែ​ត្រូវ​ជួលផ្ទះស្នាក់នៅ ខណៈអាជ្ញាធរនៅមិនទាន់ប្រគល់ដីឲ្យពួកគេសង់ផ្ទះវិញ ទោះបីជាហួសកិច្ច​សន្យា​ជួលដីហើយក៏ដោយ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម