សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ប្រាក់​ឈ្នួល​អប្បបរមា​

រថយន្តដឹកកម្មករ​កាត់ដេរ​យ៉ាងណែនចង្អៀត​​​ទៅធ្វើការនៅ​រោងចក្រ​ ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរទ្បើង៤ដុល្លារបន្ថែមសម្រាប់​ឆ្នាំ២០២៥

ប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់កម្មករកាត់ដេរនឹងទ្បើងដល់២០៨ដុល្លារសម្រាប់ឆ្នាំ២០២៥ បន្ទាប់ពីក្រុមប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​​អប្បបរមាបោះឆ្នោតដំឡើង២ដុល្លារ និងលោកនាយករដ្ឋមន្ត្រីសម្រេចបន្ថែម២ដុល្លារទៀតលើប្រាក់ឈ្នួលបច្ចុប្បន្ននៅថ្ងៃទី១៩ ខែកញ្ញា ​ ខណៈកម្មករ និងសហជីពឯករាជ្យ​មិនទាន់ពេញចិត្តតួលេខនេះនៅឡើយ​។
កម្មករនិយោជិតបានធ្វើដំណើរមកដល់ខាងមុខរោងចក្រដើម្បីចួលបម្រើការងារ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

នៅក្នុងកិច្ចប្រជុំលើកទី២ សហជីពស្នើដំឡើងប្រាក់ឈ្នួល១៤ដុល្លារ ប៉ុន្តែនិយោជកស្នើផ្តល់ឱ្យ១ដុល្លារ

ភាគីតំណាង​សហជីព​កម្មករ​បាន​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន១៤ដុល្លារបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន មានចំនួន២០៤ដុល្លារ ​​ដល់កម្មករ​និយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ​ជាមួយ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​​សម្រាប់​ឆ្នាំ២០២៥ ប៉ុន្តែ​និយោជក​ថា​ពួកគេ​អាច​ផ្តល់​ការ​ដំឡើង​បានត្រឹម​តែ ១ដុល្លារ​ប៉ុណ្ណោះ។
កិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលមានសមាសភាពត្រីភាគី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រសួងការងារ រាជធានីភ្នំពេញ។ (ខេមបូចា/ ឃួន ណារីម)

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរទ្បើង៤ដុល្លាបន្ថែមសម្រាប់​ឆ្នាំ២០២៤

រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃព្រហស្បតិ៍បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរចំនួន​៤ដុល្លារ​​​បន្ថែម ដែលសរុបប្រាក់ឈ្នូលអប្បបរមាប្រចាំខែទ្បើងដល់២០៤ដុល្លាសម្រាប់ឆ្នាំ២០២៤​ ខណៈកម្មករ និងសហជីព​ឯករាជ្យមិនទាន់ពេញចិត្តតួលេខនេះនៅឡើយ។
រដ្ឋមន្ត្រីការងារនិងតំណាងសហជីពនិងក្រុមហ៊ុនកាត់ដេរបោះឆ្នោតប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣សម្រាប់កម្មកររោងចក្រកាត់ដេរកើនដល់២០០ដុល្លារក្នុងមួយខែ។ រូបថតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ប្រាក់ឈ្នួលអប្បបរមារបស់វិស័យកាត់ដេរនឹងកើនឡើងដល់​២០០​ដុល្លារ​​ក្នុងមួយខែនៅឆ្នាំ២០២៣

ប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រកាត់ដេរនៅប្រទេសកម្ពុជានឹងកើនឡើងដល់​២០០ដុល្លារក្នុងមួយខែនៅឆ្នាំក្រោយ ដោយកើនបានចំនួន៦ដុល្លារ បន្ទាប់ពីកិច្ចប្រជុំដែលមាន​ការចូលរួមពីភាគីតំណាងនិយោជក សហជីពកម្មករ និងក្រសួងការងារនៅព្រឹកថ្ងៃពុធនេះ។ បើយោងតាមរដ្ឋមន្ត្រីក្រសួងការងារ អ៊ិត សំហេង ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។
កម្មករ​កំពុងជុំ​គ្នា​ទិញ​អាហារ​ថ្ងៃត្រង់​នៅ​មុខ​រោងចក្រ​មួយ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២។ ខេមបូចា/ ព្រីង​ សំរាំង

សហជីពចង់ឱ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរក្នុងឆ្នាំ២០២៣

សហជីពដែលតំណាងកម្មករកាត់ដេរនៅកម្ពុជាលើកឡើងថាពួកគេចង់ឃើញមានការដំឡើងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំក្រោយ ប៉ុន្តែភាគីរោងចក្រមានការស្ទាក់ស្ទើរដោយសារតែសេដ្ឋកិច្ចសកលមិនស្ថិតស្ថេរ ដែលមូលហេតុចំបងបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន។
កម្មករកំពុងជុំគ្នាទិញអាហារថ្ងៃត្រង់នៅមុខរោងចក្រមួយជាយរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សហជីពការងារទទូចឲ្យមានការដំឡើងខ្ពស់លើប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៣

សហជីពការងារកំពុងជំរុញឲ្យមានការដំឡើងជាដុំកំភួនលើប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០២៣ ដោយនិយាយថា ប្រាក់ខែនាពេលបច្ចុប្បន្នមិនសមាមាត្រទៅនឹងតម្រូវការចាយវាយប្រចាំថ្ងៃដែលកំពុងកើនឡើង។

ព័ត៌មានថ្មី

អត្ថបទពេញនិយម