
អតីតទាហានខ្មែរក្រហមមួយចំនួនបានចំណាយលុយច្រើនតាមរយៈអ្នករត់ការដើម្បីស្នើសុំបញ្ចូលឈ្មោះទទួលប្រាក់សោធននិវត្តន៍
អតីតទាហានអង្គភាពកងដឹកជញ្ជូនលេខ២៥០របស់ខ្មែរក្រហមនៅបណ្តាស្រុកជាប់ព្រំដែនខេត្តបាត់ដំបងបានអះអាងថា ពួកគេចំណាយលុយច្រើនទៅឱ្យអតីតមេបញ្ជាការអង្គភាព២៥០នៃកងដឹកជញ្ជូនខ្មែរក្រហមឈ្មោះ នី កន បច្ចុប្បន្នជាទីប្រឹក្សាក្រសួងការពារជាតិទាំងភាពមិនច្បាស់លាស់ដើម្បីរត់ការបញ្ចូលឈ្មោះបានប្រាក់សោធននិវត្តន៍។