សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ប្រាក់ឧបត្ថម្ភ

មនុស្សវ័យចាស់ៗកំពុងអង្គុយសុំទាននៅទីតាំងមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ វិសាល វិស្ណុ)

មនុស្ស​ចាស់មួយចំនួនត្រូវ​​រស់នៅក្នុងស្ថានភាពដ៏គួរ​ឱ្យ​សង្វេគ ​ខណៈ​​រដ្ឋាភិបាល​​មិនទាន់បង្កើត​មណ្ឌលថែទាំមនុស្សចាស់

លោកយាយ ឡុង សម្បូរ អាយុ​៨៧​ឆ្នាំ​ដែល​មានជំងឺ​ឈឺចង្កេះ​ងើប​មិន​រួច​​ត្រូវ​បាន​គេយក​ទៅ​ដាក់​ចោល​នៅ​ក្នុង​វត្ត​មួយ​នៅខេត្ត​ត្បូងឃ្មុំ ខណៈ​លោក​តា អ៊ុង នាង ​អាយុ​៧០​ឆ្នាំ​កំពុង​រស់​នៅ​តែលតោលគ្មាន​ទីពឹង ​គ្មាន​ទីស្នាក់​អាស្រ័យ​ពិត​ប្រាកដ ចាប់​តាំង​ពីភរិយា​របស់គាត់​គឺ​លោក​យាយ ​ឌុក សាខន អាយុ​៧៣​ឆ្នាំបាន​ស្លាប់​​កាលពីជិត​២ឆ្នាំមុនបន្ទាប់​ពី​​​រស់នៅក្នុង​ជីវភាព​​ក្រ​តោកយ៉ាកដ៏គួរ​ឱ្យ​សង្វេគ​​ហូប​ព្រឹកខ្វះល្ងាច។
មន្ត្រីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបចុះជួបពលរដ្ឋនៅរុនតាឯក ក្រោយពីផ្ទុះការតវ៉ាជុំវិញបញ្ហាបណ្ណសមធម៌ នៅក្រុងរុនតាឯក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋរុនតាឯកថា មិនទាន់ទទួលបានលុយបណ្ណសមធម៌តាមការសន្យារបស់អាជ្ញាធរឡើយ

ពលរដ្ឋរុនតាឯកអះអាងថា ពួកគេមិនទាន់ទទួលបានលុយបណ្ណសមធម៌ទៅ​តាមការសន្យា​របស់អាជ្ញាធរចាប់តាំងពីថ្ងៃតវ៉ាដំបូងមានរយៈពេលប្រមាណ១ខែ ខណៈអាជ្ញាធរលើកឡើងថា នឹងបើកឱ្យ​ពលរដ្ឋ​នៅថ្ងៃទី៥ ខែមិនា ខាងមុខ។
បុរសពីរនាក់បើកបរកាត់មុខរោងចក្រ Great Union (Cambodia) Garment Co., Ltd នៅជាយក្រុងភ្នំពេញ ដែលត្រូវផ្អាកការងារកម្មករមួយចំនួន ដោយសារការបញ្ជាទិញធ្លាក់ចុះ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា / ព្រីង សំរាំង

រដ្ឋាភិបាលប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករដែលត្រូវបានព្យួរការងារ ខណៈវិស័យកាត់ដេរជួបការលំបាកដោយសារវិបត្តិសេដ្ឋកិច្ចសកល

សេដ្ឋកិច្ចពិភពលោកដែលធ្លាក់ចុះដោយសារអតិផរណា ការវិនិយោគធ្លាក់ចុះ និងសង្រ្គាមនៅប្រទេស​អ៊ុយក្រែន បាននាំឱ្យមានការកាត់បន្ថយការបញ្ជាទិញសម្លៀកបំពាក់ពី​ប្រទេសកម្ពុជា និងមាន​រោងចក្រកាន់តែ​ច្រើន​បាន​បញ្ឈប់ប្រតិបត្តិការ​របស់ខ្លួន​។ បើយោងតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបាន​ឲ្យ​ដឹងថា គិតត្រឹមដំណាច់ខែកុម្ភៈ រោងចក្រចំនួន៧១កន្លែង​បានផ្អាកដំ​ណើរ​ការ ដែលប៉ះពាល់ដល់កម្មករចំនួន​ ៣២.០២៣នាក់។
លោក ឡូយ លុយ បង្ហាញប័ណ្ណសមធម៌ ដែលផ្តល់ដោយអាជ្ញាធរដើម្បីទទួលបានប្រាក់ឧបត្ថម្ភ។ រូបថតកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

គ្រួសារអ្នកពិការភ្នែកនៅសៀមរាបស្នើឱ្យបើកប្រាក់ឧបត្ថម្ភទៀងទាត់

គ្រួសារមួយនៅខេត្តសៀមរាប ដែលមានអ្នកពិការភ្នែក៤នាក់ ក្នុងចំណោមសមាជិក៥នាក់ អំពាវនាវសុំឱ្យរដ្ឋជួយបើកប្រាក់ឧបត្ថម្ភឱ្យបានទៀងទាត់ ព្រោះពួកគាត់ខកខានក្នុងការទទួលប្រាក់ចំនួនបាន៤ខែ ដោយមិនដឹងមូលហេតុ ខណៈដែលពួកគាត់ជួបការលំបាកដោយសារបាត់បង់ចំណូលទាំងស្រុងអំឡុងពេលវិបត្តិកូវីដ១៩។

ព័ត៌មានថ្មី

អត្ថបទពេញនិយម