
- នយោបាយ ,
ព្រែកជីកហ្វូណននឹងបើកការដ្ឋាននៅសប្តាហ៍ក្រោយ ខណៈយុទ្ធនាការនៃការគាំទ្រតាមបណ្តាញសង្គមនៅតែបន្ត
កម្ពុជាបានប្រកាសយកថ្ងៃទី៥ ខែសីហា នាសប្តាហ៍ក្រោយនេះ ជាថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដែលមានតម្លៃ១,៧ពាន់លានដុល្លារ ចំពេលមានយុទ្ធនាការគាំទ្រក្នុងស្រុក និងការតាមដានជាអន្តរជាតិអំពីផលប៉ះពាល់នៃគម្រោងនេះ ដែលអាចមានលើទន្លេមេគង្គ និងការចោទប្រកាន់ពាក់ព័ន្ធទៅនឹងប្រតិបត្តិការរបស់យោធាចិន។ ប៉ុន្តែរដ្ឋាភិបាលបានបដិសេធការចោទប្រកាន់នេះ។