សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ផលប៉ះពាល់

ពិធី​បើកការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​តម្លៃ​១,៧​ពាន់​លាន​ដុល្លារ​នៅ​ខេត្តកណ្តាល​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៤​។​ (ខេមបូចា/ ព្រីង ​សំរាំង​)

ដំណោះស្រាយផលប៉ះពាល់ពីព្រែកជីក​ហ្វូណននឹងចាប់ផ្តើមនៅពាក់កណ្ដាលខែកុម្ភៈ បន្ទាប់ពីប្រាំមួយខែនៃការបើកការដ្ឋាន

ប្រាំមួយខែបន្ទាប់ពីការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ រដ្ឋបាលខេត្តកណ្តាលបានចាប់ផ្តើមពិភាក្សាលើការផ្តល់សំណងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ហើយដំណោះស្រាយនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥។
សកម្មភាពគ្រឿងចក្រមួយគ្រឿងកំពុងជីកកកាយយកអាចម៍ដីចេញពីប្រឡាយក្បែរផ្ទះពលរដ្ឋមួយកន្លែង ស្ថិតក្នុងឃុំព្រែកស្លែង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

ពលរដ្ឋនៅខេត្តកណ្តាលស្នើឱ្យអាជ្ញាធរផ្តល់ព័ត៌មានបន្ថែមអំពីសំណងនៃគម្រោងស្តារ​ប្រឡាយមេ៨៨

ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅក្នុងខេត្តកណ្តាល ដែលបានទទួលរងផលប៉ះពាល់ពីគម្រោងស្តារប្រឡាយមេ៨៨ដើម្បីរំដោះទឹកកុំឱ្យជន់លិចនោះ កំពុងតែព្រួយបារម្ភថាពួកគេនឹងទទួលបានសំណងមិនសមរម្យសម្រាប់ផ្ទះសំបែង និងដីរបស់ពួកគេ ខណៈដែលការអភិវឌ្ឍប្រឡាយនេះបានដំណើរការកាលពីដើមខែសីហា។ ចំពោះដំណើរការនៃការអភិវឌ្ឍលើគម្រោងស្តារប្រឡាយនេះ ហាក់នៅតែបង្ហាញពីភាពមន្ទិល ដោយសារមិនទាន់មានអ្នកភូមិណាម្នាក់អាចក្តាប់ជុំនូវរាល់ព័ត៌មានលម្អិតអំពីគម្រោង ឬសំណងច្បាស់លាស់នៅឡើយទេ។
កម្មករចាប់ផ្តើមជីកព្រែកតាកែវ ដែលភ្ជាប់ទន្លេមេគង្គ ដើម្បីត្រៀមរៀបចំសម្រាប់ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា នៅខេត្តកណ្តាល។ រូបភាពថតកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។ (ខេមបូចា/ព្រីង សំរាំង)

ព្រែក​ជីក​ហ្វូណននឹងបើកការដ្ឋាននៅសប្តាហ៍ក្រោយ ខណៈយុទ្ធនាការនៃការគាំទ្រតាមបណ្តាញសង្គមនៅតែបន្ត

កម្ពុជាបានប្រកាសយក​ថ្ងៃទី៥​ ខែសីហា នាសប្តាហ៍ក្រោយនេះ ជាថ្ងៃបើក​ការដ្ឋានសាងសង់​ព្រែក​ជីក​ហ្វូណនតេជោដែល​មាន​តម្លៃ១,៧ពាន់លានដុល្លារ ចំពេលមានយុទ្ធនា​ការគាំទ្រ​ក្នុងស្រុក និងការតាម​ដាន​ជាអន្តរជាតិអំពីផលប៉ះពាល់នៃគម្រោង​នេះ​ ដែល​អាច​មាន​លើទន្លេមេគង្គ និងការចោទប្រកាន់ពាក់ព័ន្ធទៅនឹងប្រតិ​បត្តិការរបស់​យោធាចិន​។ ប៉ុន្តែរដ្ឋាភិបាល​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។
តំណាងក្រុមការងារអន្តរក្រសួង និងអាជ្ញាធរពាក់ព័ន្ធប្រមាណ១០នាក់ បើកវេទិកាសាធារណៈនៅក្នុងវត្តពកអណ្តែត សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ជាមួយពលរដ្ឋរងផលប៉ះពាល់ ក្រោយពួកគាត់ស្នើទៅសាលាខេត្តកណ្តាល ឱ្យរៀបចំវេទិកានេះ។ រូបថតនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

មន្ត្រីអន្តរក្រសួងបើកវេទិកាសាធារណៈជាមួយពលរដ្ឋ​​រងផលប៉ះពាល់​ពី​គម្រោង​ស្តារប្រឡាយមេនៅក្រុងតាខ្មៅ

មន្ត្រីផ្នែកដោះស្រាយផលប៉ះពាល់ប្រកាសឱ្យពលរដ្ឋ៣៦០គ្រួសារ ដែលរងផលប៉ះពាល់ដោយ​សារការជីកស្តារប្រឡាយមេ៩៦ ក្នុងសង្កាត់កំពង់សំណា​ញ់ ក្រុងតាខ្មៅ រក្សាភាពស្ងៀមស្ងាត់រង់ចាំដំណោះស្រាយពីរដ្ឋាភិបាល ខណៈពលរដ្ឋទទូចឱ្យមន្ត្រីបង្ហាញពីពេលវេលាជាក់លាក់ក្នុងការដោះស្រាយសំណងជាដី និងថវិកា ឬឱ្យពួកគេរស់នៅទីតាំងចាស់។
ផេកថ្មីដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទើបបង្កើតថ្មីដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋតាមដានមើល រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

«NoDrug»ជាកម្មវិធីផ្តល់ការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់​​គ្រឿងញៀន ខណៈគ្រឿងញៀនក្លាយជាក្តីបារម្ភរួមរបស់សង្គមជាតិ

កម្មវិធី​ទូរសព្ទ​ដៃ​​«NoDrug​»ដែល​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ទើប​ប្រកាស​ឱ្យ​​ទាញ​យក​ប្រើប្រាស់​ជាផ្លូវការ​កាលពីពេល​ថ្មីៗនេះ បានផ្តល់​សារអប់រំដ៏សម្បូរបែប​ពីផល​ប៉ះពាល់​នៃការ​ប្រើប្រាស់​គ្រឿង​ញៀន​ ព្រោះ​បញ្ហាគ្រឿងញៀនបាន​ក្លាយ​ជាក្តីបារម្ភរួម​របស់​សង្គមជាតិ​ ខណៈ​គ្រាន់​តែ​ជិត​៥​ខែ​ដើមឆ្នាំ២០២៤​នេះ សមត្ថកិច្ច​បង្ក្រាប​បានគ្រឿង​ញៀន​​រហូត​ដល់​ជាង​៣តោន។
ឡានកុងតាណឺដឹកអីវ៉ាន់នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលសម្រេចបន្ថយពន្ធគយលើទំនិញនាំចូល រួចបង្វែរទៅបន្ថែមអាករពិសេសលើផលិតផលមួយចំនួន

រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចក្នុងតំបន់ក្នុងខែមីនានេះ ដោយសម្រេចបន្ធូរបន្ថយ ឬលុបបំបាត់ពន្ធគយ​លើទំនិញនាំចូលពីប្រទេសអាស៊ាន និងជប៉ុន ប៉ុន្តែ​បង្កើន​​អាករពិសេសបន្ថែមពីលើផលិតផលមួយចំនួនដែលប៉ះពាល់​ដល់បរិស្ថាន ឬសុខភាព​ពលរដ្ឋ​ដើម្បីយកមកបំពេញចំណូលពន្ធ។
ផ្ទះពលរដ្ឋនៅតាមបណ្តោយប្រឡាយដែលអាជ្ញាធរនឹងពង្រីកសងខាង៥០ម៉ែត្រក្រោមគម្រោងរបស់រដ្ឋ។ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

អាជ្ញាធរខេត្ដកណ្ដាលថា នឹងផ្ដល់សំណងផលប៉ះពាល់ជូនពលរដ្ឋក្រោយពីចុះសិក្សាវាយតម្លៃរួចនៅឃុំបឹងខ្យាង

អាជ្ញាធរខេត្ដកណ្ដាលអះអាងថា នឹងផ្ដល់សំណងផលប៉ះពាល់ក្រោយពីចុះសិក្សា​វាយតម្លៃរួច​សម្រាប់​ពលរដ្ឋនៅឃុំបឹងខ្យាងក្រោមគម្រោងពង្រីកប្រឡាយសងខាង៥០ម៉ែត្រ ខណៈ​រដ្ឋបាល​​​​បានចេញសេចក្ដីបំភ្លឺជុំវិញសារព័ត៌មានមួយចំនួនបានចុះផ្សាយ​កន្លងមក។
ប៉ាណូផ្សាយពាណិជ្ចកម្មគ្រឿងស្រវឹង ត្រូវបានដាក់បង្ហាញនៅតាមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងពីរប្រកាសពីផលប៉ះពាល់នៃការផ្សព្វផ្សាយនិងប្រើ​ប្រាស់គ្រឿងស្រវឹង ក្រោយកម្មវិធីទូរទស្សន៍មួយលើកទឹកចិត្តឱ្យយុវជន​ផឹកស្រា

ក្រសួងចំនួនពីរបានជូនដំណឹងដល់ប្រព័ន្ធផ្សាព្វផ្សាយដែលផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នៃ​គោលការណ៍​​ដែល​​បានចេញផ្សាយ និងផលប៉ះពាល់ពីការប្រើ​ប្រាស់គ្រឿងស្រវឹង ការណ៍នេះ​បន្ទាប់ពី​​​មាន​ទូរទស្សន៍​មួយ​បង្ហាញ​សកម្មភាពយុវជនផឹកស្រា។

ព័ត៌មានថ្មី

អត្ថបទពេញនិយម