សាលាឧទ្ធរណ៍សម្រេចលើកលែងទោសផាកពិន័យលើសកម្មជនសិទ្ធិមនុស្សពាក់ព័ន្ធនឹងការតវ៉ាដំឡើងប្រាក់ខែកម្មករក្នុងឆ្នាំ២០១៤
សាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅថ្ងៃសុក្រនេះបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងក្នុងសំណុំរឿង«ញុះញង់»ប្រឆាំងនឹងមនុស្សចំនួន១០នាក់ពាក់ព័ន្ធការធ្វើបាតុកម្មរបស់កម្មករដែលទាមទារដំទ្បើងប្រាក់ឈ្នួល១៦០ដុល្លាកាលពីឆ្នាំ២០១៤ តែលើកលែងទោសផាកពិន័យជនជាប់ចោទ៤នាក់។