សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ផ្តួលរំលំ

កម្លាំង​បង្រ្កាបកុប្បកម្មនៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​និយាយថា ពួកគេត្រៀមខ្លួនជាស្រេច​ដើម្បី​ពង្រឹង​ការអនុវត្ត​បទបញ្ជារបស់​ក្រសួងមហាផ្ទៃ​ដើម្បីធានាសន្តិសុខ។ រូបថត​ចុះផ្សាយនៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។

មនុស្សមួយចំនួនត្រូវបានចាប់ខ្លួន​ពាក់ព័ន្ធនឹងផែនការបះបោរដើម្បីផ្ដួលរំលំរដ្ឋាភិបាល

ធ្វើបច្ចុប្បន្នភាពព័ត៌មាន៖ យ៉ាង​ហោច​ណាស់មនុស្យចំនួន១០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពីបទ​ញុះញង់​ប្រជាជន​ឱ្យ​ផ្ដួលរំលំ​រដ្ឋាភិបាល ពាក់ព័ន្ធនឹង​តំបន់​ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។​ នេះ​បើយោងតាមបណ្តាញសង្គម​ និង​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ចាកចេញពីផ្ទះរបស់លោកនៅខណ្ឌទួលគោក នៅព្រឹកថ្ងៃសុក្រនេះ ដើម្បីស្តាប់សាលក្រមសំណុំរឿងសន្និដ្ឋិភាពជាមួយបរទេស អូសបន្លាយជិត៣ឆ្នាំ ដែលបានប្រកាសនៅសាលាដំបូងរាជធានីភ្នំពេញ។ ខេមបូចា/ព្រីង សំរាំង

លោក កឹម សុខា ត្រូវបានតុលាការផ្ដន្ទាទោស ២៧ឆ្នាំពីបទក្បត់ជាតិ និងហាមមិនឲ្យធ្វើនយោបាយអស់មួយជីវិត

កាលពី​​​ថ្ងៃ​សុក្រ​ តុលាការ​ក្រុង​ភ្នំពេញបាន​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ដាក់​ពន្ធនាគាររយៈ​ពេល​២៧ឆ្នាំ ​និងហាមឃាត់មិន​ឲ្យ​ធ្វើនយោបាយអស់មួយជីវិត។
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិគ្រវីដៃដាក់អ្នកថតរូបពេលមកដល់សាលាដំបូងរាជ ធានីភ្នំពេញ ដើម្បីចូលរួមសវនាការកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

តុលាការផ្តន្ទាទោស លោក សម រង្ស៊ី និងអ្នកនយោបាយបក្សប្រឆាំង២០នាក់ ពី៥ទៅ១០ឆ្នាំ

សមាជិកគណបក្សប្រឆាំងចំនួន២១នាក់ រួមទាំងលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការជំនុំជម្រះជាបន្តបន្ទាប់ដែលក្រុមអង្គការសិទ្ធិមនុស្សរិះគន់ថា ជារឿងនយោបាយ។
លោក កឹម សុខា ចេញពីតុលាការរាជធានីភ្នំពេញ បន្ទាប់ពីសវនាការរបស់លោក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

មេធាវីរបស់លោក កឹម សុខា ស្នើបន្ថែមថ្ងៃសវនាការសម្រាប់កូនក្តីខ្លួន

សាលាដំបូងរាជធានីភ្នំពេញ នឹងពិចារណាបន្ថែមថ្ងៃសវនាការសម្រាប់ជំនុំជម្រះក្តីក្នុងសំណុំរឿងក្បត់ជាតិប្រឆាំងនឹងលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងបន្ទាប់ពីមានសំណើពីមេធាវីរបស់លោក។ ក្រុមសង្គមស៊ីវិលបានអះអាងថា ការកាត់ក្តីដែលធ្វើឡើងត្រឹមតែម្តងក្នុងមួយសប្តាហ៍ រយៈពេលតិចជាងបួនម៉ោងម្តងៗ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់លោក កឹម សុខា ក្នុងការទទួលបាននូវការកាត់ក្តីឱ្យបានឆាប់រហ័ស។

ព័ត៌មានថ្មី

អត្ថបទពេញនិយម