ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងត្រូវបានផ្លាស់ប្តូរតំណែងនិងគ្រូពេទ្យជិតដប់នាក់ទៀតត្រូវទទួលទណ្ឌកម្មវិន័យ
អភិបាលខេត្តបាត់ដំបងបានចេញដីកាសម្រេចផ្ទេរភារកិច្ចប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងដាក់ទណ្ឌកម្មវិន័យលើគ្រូពេទ្យ៧នាក់ និងគ្រូពេទ្យក្រៅក្របខណ្ឌម្នាក់ត្រូវបានដកចេញលែងឱ្យបន្តការងារ បន្ទាប់ពីធ្លាយព័ត៌មានស្រ្តីមានផ្ទៃពោះម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យនេះ ក្រោយសម្រាលកូនរួច។