សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ផ្ទះ

បុរសម្នាក់​នេសាទត្រី​នៅ​ក្នុង​បឹងតាមោក ស្របពេលដែលឡានមួយកំពុងដឹកដី​យកមកចាក់​បំពេញ​បឹង​នេះ​នៅរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

លទ្ធផលចុងក្រោយនៅបឹងតាមោក៖ អ្នកភូមិ​សំរោងត្បូង​ទទួល​យក​​ដំណោះស្រាយរបស់រដ្ឋាភិបាល​នៅក្រោយ​ការតវ៉ា​និងការកាត់ទោស

បន្ទាប់ពី​ប្រឆាំងជំទាស់​អស់រយៈពេលជិត៦ឆ្នាំ​ទៅនឹងការបង្ខំ​ឱ្យ​រុះរើលំនៅឋាន​ពីដីធ្លីដែលរដ្ឋាភិបាល​រឹបអូសយក គ្រួសារតជំនាន់​នៅជុំវិញ​បឹងតាមោក​បានដើរ​មក​ដល់ចំណុច​មួយ​ដែល​មិនអាច​ទ្រាំទ្រ​បានទៀត​ហើយ។
អេស្កាវ៉ាទ័រជីកប្រឡាយថ្មីនៅក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

អ្នកស្រុកដែលរងផលប៉ះពាល់ពីការសាងសង់ប្រឡាយរំដោះ​​ទឹកជំនន់​កំពុងរង់ចាំសំណងយ៉ាងអន្ទះសា

ប្រជាពលរដ្ឋនៅឃុំព្រៃវិហារ ស្រុកគងពិសី កំពុងរង់ចាំសំណងសម្រាប់​ដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់​យ៉ាងអន្ទះសា ខណៈដែលគម្រោងប្រឡាយរំដោះ​ទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺបានឈានចូលដល់សប្តាហ៍ទី៣ហើយ និងមិនទាន់មានព័ត៌មានថ្មីៗណាមួយនៅឡើយទេ​។
ស្ត្រីម្នាក់និងកូនអង្គុយក្រោមផ្ទះ ខណៈជន់លិចដោយជំនន់ទឹកភ្លៀង នៅសង្កាត់ ព្រែកកំពឹស ជាយក្រុងភ្នំពេញ។ រូបថតថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នងត្រូវបានជន់លិចដោយសារតែជំនន់ទឹកភ្លៀងនៅរដូវប្រាំងដើមឆ្នាំនេះ

យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋដែលមានទីលំនៅនៅតាមសណ្ដស្ទឹងព្រែកត្នោតប្រមាណ ២ ៣០៥គ្រួសារបានរងផលប៉ះពាល់ដោយសារតែជំនន់ទឹកភ្លៀងខុសរដូវ ដោយពលរដ្ឋ​មួយ​ចំនួនអះអាងថាពួកគេខាតបង់ថវិកាព្រោះតែលិចស្រែចម្ការបស់ពួកគេ និងខាតបង់ទ្រព្យ​សម្បត្តិមួយចំនួន។

ព័ត៌មានថ្មី

អត្ថបទពេញនិយម