
រដ្ឋាភិបាលបិទមន្ទីរសម្រាកព្យាបាលបីកន្លែង ធ្វើឲ្យគម្រោងមនុស្សធម៌របស់ស្ថាបនិកកាសែត ឌឹ ខេមបូឌា ដេលី ត្រូវបញ្ចប់
អាជ្ញាធរកម្ពុជាកាលពីខែឧសភា បានបិទមន្ទីរសម្រាកព្យាបាលបីកន្លែងនៅរាជធានីភ្នំពេញ ហើយបានចាប់ផ្តើមគ្រប់គ្រងមន្ទីរពេទ្យមិនស្វែងរកប្រាក់ចំណេញមួយកន្លែងកាលពីឆ្នាំមុន ជាព្រឹត្តិការណ៍បន្តបន្ទាប់ ដែលបង្ហាញពីការបន្តផ្តោតគោលដៅលើអង្គការ ដែលមានទំនាក់ទំនងជាមួយកាសែត ឌឹ ខេមបូឌា ដេលី។